# កាពើណឹម កាពើណឹមជាភូមិនេសាទ ស្ថិតនៅខាងជើងឆៀងខាងលិចនៃសមុទ្រកាលីឡេ។ * ព្រះយេស៊ូរស់នៅភូមិកាពើណឹម ហើយព្រះអង្គក៏បង្រៀននៅក្នុងស្រុកកាលីឡេដែរ។ * សិស្សរបស់ព្រះអង្គមួយចំនួនក៏មកពីកាពើណឹមដែរ។ * ព្រះយេស៊ូបានធ្វើការអស្ចារ្យជាច្រើនផងដែរ នៅក្នុងក្រុងនេះ ហើយបានប្រោសក្មេងស្រីម្នាក់ឲ្យមានជីវិតរស់វិញ។ * កាពើណឹមនេះគឺជាក្រុងមួយក្នុងចំណោមក្រុងបីទៀតដែលព្រះយេស៊ូបានស្ដីបន្ទោស ពីព្រោះមនុស្សនៅក្រុងទាំងនោះមិនទទួលព្រះអង្គ និងមិនជឿលើព្រះរាជ្យសាររបស់ព្រះអង្គ។ ព្រះយេស៊ូបានព្រមានពួកគេថា ព្រះអង្គនឹងដាក់ទោសពួកគេ ដោយព្រោះការមិនជឿរបស់ពួកគេ។