# កាណាន សាសន៍កាណាន កាណានជាកូនប្រុសរបស់លោកហាំ ដែលត្រូវជាកូនប្រុសម្្នាក់ក្នុងចំណោមកូនប្រុសរបស់លោកណូអេ។ សាសន៍កាណានគឺជាកូនចៅរបស់លោកកាណាន។ * ពាក្យថា «កាណាន» ឬ «ទឹកដីកាណាន» ចង់សំដៅផងដែរ ទៅលើទឹកដីនៅតំបន់ទន្លេយ័រដាន់ និងសមុទ្រមេឌីទែរ៉ានេ។ វាលាតសន្ធឹងពីភាគខាងត្បូងទៅដល់ព្រំប្រទល់ប្រទេសអេស៊ីប ហើយខាងជើងទៅដល់ព្រះប្រទល់ប្រទេសស៊ើរី។ * ទឹកដីនេះ ជនជាតិកាណាន និងមនុស្សក្រុមមួយចំនួនទៀតរស់នៅផងដែរ។ * ព្រះជាម្ចាស់បានសន្យានឹងលោកអប្រាហាំថា ព្រះអង្គនឹងប្រទានទឹកដីនេះដល់គាត់ និងពូជពង្សរបស់គាត់ គឺជនជាតិអ៊ីស្រាអែល។