# លោកអេសាភ លោកអេសាភជាសង្ឃលេវី ហើយមានអំណោយទានលេងភ្លេង ហើយបាននិពន្ធបទភ្លេងសម្រាប់ទំនុកតម្កើតរបស់សេ្តចដាវីឌ។ គាត់ក៏បាននិពន្ធទំនុកតម្កើងដោយខ្លួនគាត់ដែរ។ * ស្តេចដាវីឌបានតែងតាំងលោកអេសាភឲ្យធ្វើជាអ្នកលេងភ្លេងម្នាក់ក្នុងចំណោមអ្នកលេងភ្លេងបីនាក់ទៀត ដែលទទួលខុសត្រូវក្នុងការផ្តល់ចម្រៀងសម្រាប់ថ្វាយបង្គំនៅក្នុងព្រះវិហារ។ បទចម្រៀងខ្លះជាការថ្លែងទំនាយផងដែរ។ * លោកអេសាភបានបង្វឹកកកូនប្រុសៗរបស់គាត់ ហើយពួកគេបានទទួលខុសត្រូវ ហើយលេងឧបករណ៍ផ្សេងៗ ព្រមទាំងថ្លែងទំនាយនៅក្នុងព្រះវិហារផងដែរ។ * ឧបករណ៍ភ្លេងខ្លះ រួមមានទាំង ចាប៉ី ពិណ ត្រែនិងឈិង។ * ទំនុកតម្កើង ៥០ និង​ ៧៣-៨៣ និយាយថា លោកអេសាភជាអ្នកនិពន្ធ។ នៅក្នុងទំនុកតម្កើងទាំងនោះ ក៏អាចមានសមាជិកគ្រួសាររបស់គាត់សរសេរដែរ។