km_tw/bible/kt/gentile.md

10 lines
2.2 KiB
Markdown
Raw Normal View History

2021-03-04 21:38:18 +00:00
# សាសន៍ដទៃ
ពាក្យថា «សាសន៍ដទៃ» សំដៅទៅលើអ្នកដែលមិនមែនជាសាសន៍យូដា។ សាសន៍ដទៃជាសាសន៍ដែលមិនមែនពូជពង្សរបស់លោកយ៉ាកុប។
* នៅក្នុងព្រះគម្ពីរ ពាក្យថា​​ «មិនកាត់ស្បែក» គឺសំដៅទៅលើពួកសាសន៍ដទៃ ដោយសារពួកគេមិនកាត់ស្បែកឲ្យកូនប្រុសៗរបស់ពួកគេដូចសាសន៍អ៊ីស្រាអែលទេ។
* ដោយសារព្រះជាម្ចាស់បានជ្រើសរើសជនជាតិយូដាដោយរាប់ថា ជាប្រជារាស្រ្តដែលទ្រង់សព្វព្រះហឫទ័យ ពួកគេបានគិតថាពួកមនុស្សទាំងនោះថា ជាសាសន៍ដទៃដែលមិនអាចក្លាយជាប្រជារាស្រ្តរបស់ព្រះជាម្ចាស់ឡើយ។
* ជនជាតិយូដាត្រូវបានគេហៅថា «សាសន៍អ៊ីស្រាអែល» ឬ «សាសន៍ហេព្រើរ» នៅសម័យខុសគ្នានៅក្នុងប្រវត្តិសាស្ត្រ។ ពួកគេចាត់ទុកមនុស្សផ្សេងទៀតថាជា «សាសន៍ដទៃ»។
* សាសន៍ដទៃអាចមានន័យថា «មិនមែនជាជនជាតិយូដា» ឬ «មិនមែនជនជាតិយូដា» ឬ​ «មិនមែនសាសន៍អ៊ីស្រាអែល» នៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់។
* តាមសម័យបុរាណ ជនជាតិយូដាមិនបរិភោគ ឬ មានទំនាក់ទំនងជាមួយសាសន៍ដទៃឡើយ នោះហើយជាបញ្ហាដែលកើតមាននៅក្រុមជំនុំដំបូង។