14 lines
3.2 KiB
Markdown
14 lines
3.2 KiB
Markdown
|
# សម្ពន្ធមេត្រីដ៏ស្មោះត្រង់ ស្មោះត្រង់ជាមួយសម្ពន្ធមេត្រី សេចក្ដី សប្បុរសដ៏ស្មោះត្រង់ សេចក្ដីស្រឡាញ់ដែលមិនចេះសាបសូន្យ
|
||
|
|
||
|
ពាក្យនេះត្រូវបានប្រើដើម្បីពណ៌នាពីភាពប្តូរផ្តាច់របស់ព្រះក្នុងការបំពេញសេចក្តីសន្យាដែលព្រះអង្គបានសន្យាជាមួយប្រជារាស្រ្តរបស់ព្រះអង្គ។
|
||
|
|
||
|
* ព្រះជាម្ចាស់បានសន្យចំពោះអ៊ីស្រាអែល ដោយធ្វើកិច្ចព្រម ព្រៀងជាផ្លូវការ ហៅថា «សម្ពន្ធមេត្រី»។
|
||
|
* «សម្ពន្ធមេត្រីដ៏ស្មោះត្រង់» ឬ «ភាពស្មោះត្រង់ជាមួយសម្ពន្ធមេត្រី» របស់ព្រះជាម្ចាស់ សំដៅទៅលើសេចក្តីពិតដែលព្រះអង្គរក្សាសេចក្តីសន្យារបស់ព្រះអង្គចំពោះប្រជារាស្រ្តរបស់ព្រះអង្គ។
|
||
|
* ព្រះជាម្ចាស់ស្មោះត្រង់ ក្នុងការរក្សាសម្ពន្ធមេត្រីនៃការសន្យាគឺបង្ហាញពីព្រះគុណរបស់ព្រះអង្គចំពោះប្រជារាស្រ្តព្រះអង្គ។
|
||
|
* ពាក្យថា «ភាពស្មោះត្រង់» គឺជាពាក្យមួយទៅក្នុងការសំដៅទៅលើការប្តូរផ្តាច់ និងភាពអាចទុកចិត្តបានក្នុងការធ្វើ និងនិយាយអ្វីដែលបានសន្យា ហើយអ្វីដែលជាប្រយោជន៍ដល់អ្នកផ្សេងទៀត។
|
||
|
|
||
|
## សេចក្តីណែនាំនៃការបកប្រែ
|
||
|
|
||
|
* វិធីនៃការបកប្រែពាក្យនេះ វាអាស្រ័យទៅលើពាក្យ «សម្ពន្ធមេត្រី» និង «ភាពស្មោះត្រង់» នេះ ប្រែយ៉ាងដូចម្តេេច។
|
||
|
* វិធីផ្សេងមួយទៀតក្នុងការបកប្រែពាក្យនេះ អាចបូករួមជាមួយនឹង «សេចក្ដីសប្បុរសដ៏ស្មោះត្រង់» ឬ «សេចក្តីស្រឡាញ់ដ៏ស្មោះស្ម័គ្រ ឬ ភក្តីភាពចំពោះសេចក្តីស្រឡាញ់» ឬ «សេចក្តីស្រឡាញ់ឥតព្រំដែន»។
|