km_tw/bible/names/job.md

10 lines
2.5 KiB
Markdown
Raw Normal View History

2021-03-04 21:38:18 +00:00
# លោកយ៉ូប
លោកយ៉ូបគឺជាមនុស្សម្នាក់នៅក្នុងព្រះគម្ពីរដែលបង្ហាញថាលោកជាមនុស្សគ្មានបាប និងមនុស្សត្រឹមត្រូវនៅចំពោះព្រះជាម្ចាស់។ គាត់គឺជាអ្នកដែលមានសេចក្តីខ្ជាប់ខ្ជួននូវសេចក្តីជំនឿក្នុងព្រះជាម្ចាស់កំឡុងពេលទទួលសេចក្តីឈឺចាប់។
* លោកយ៉ូបបានរស់នៅ​ស្រុក​អ៊ូស ដែលមានទីតាំងនៅផ្នែកមួយនៃទិសខាងកើតរបស់ទឹកដីកាណាន អាចនិយាយបានថាវាស្ថិតនៅជិតតំបន់​អេដុម។
* គេគិតបានថា គាត់បានរស់នៅកំឡុងពេលដែលលោកអេសាវ និងលោកយ៉ាកុប ពីព្រោះមានមិត្តភក្តិរបស់លោកយ៉ូបគឺ «សាសន៍​ថេម៉ាន» ជាឈ្មោះមនុស្សមួយក្រុមនៅក្រោយកូនចៅរបស់លោកអេសាវ។
* ព្រះគម្ពីរសម្ពន្ធមេត្រីចាស់ កណ្ឌគម្ពីរយ៉ូបបាននិយាយអំពីលោកយ៉ូប ហើយនឹងការឆ្លើយតបពីការរងទុក្ខវេទនារបស់គាត់។ កណ្ឌគម្ពីរនេះ បានបង្ហាញពីទស្សនៈរបស់ព្រះជាម្ចាស់ដូចជាការបង្កើតអំណាចត្រួតត្រា និងច្បាប់នៃចកវាឡ។
2021-03-05 21:54:58 +00:00
* បន្ទាប់ពីគ្រោះចង្រៃទាំងអស់បានកន្លងផុត ព្រះជាម្ចាស់បានប្រោសលោកយ៉ូបឲ្យជាទាំងស្រុង និងបានឲ្យគាត់មានកូន និងទ្រព្យសម្បត្តិជាច្រើន។
2021-03-04 21:38:18 +00:00
* កណ្ឌគម្ពីរយ៉ូបបាននិយាយថា គាត់បានស្លាប់នៅពេលដែលគាត់មានវ័យចំណាស់។