km_tw/bible/names/galatia.md

9 lines
2.0 KiB
Markdown
Raw Normal View History

2021-03-04 21:38:18 +00:00
# កាឡាទី
នៅក្នុងគម្ពីរសម្ពន្ធមេត្រីថ្មី កាឡាទីជាស្រុកមួយដ៏ធំនៅរ៉ូមដែលមានទីតាំងនៅប្រទេសទួរគី បច្ចុប្បន្ន។
* ប៉ែកខាងជើងនៃព្រំប្រទល់ស្រុកកាឡាទីជាប់នឹងសមុទ្រខ្មៅ។ ហើយវាក៏មានព្រំប្រទល់ជាប់នឹងខេត្តនៃតំបន់អាស៊ី​ ស្រុកប៊ីធូនា​ ស្រុកកាប៉ាដូគា ស្រុក​គីលី‌គា និង ស្រុកប៉ាមភីលា។
* សាវកប៉ូលបានសរសេរសំបុត្រមួយទៅកាន់គ្រិស្តបរិស័ទដែលរស់នៅស្រុកកាឡាទី។ សំបុត្រនេះមាននៅក្នុងគម្ពីរសម្ពន្ធមេ្តីថ្មី កណ្ឌគម្ពីរ «កាឡាទី»។
* មានហេតុផលមួយដែលសាវកប៉ូលបានសរសេរសំបុត្រទៅកាន់អ្នកស្រុកកាឡាទី ដើម្បីបញ្ជាក់ម្តងទៀតថា ដំណឹងល្អនៃការសង្គ្រោះនេះគឺដោយសារព្រះគុណ មិនមែនដោយសារការប្រព្រឹត្តទេ។
* គ្រិស្តបរិស័ទដែលជាសាសន៍ដទៃដែលនៅស្រុកកាឡាទីត្រូវបានគ្រិស្តបរិស័ទជនជាតិយូដានៅទីនោះបង្រៀន​ ដែលវាពិតជាសំខាន់សម្រាប់អ្នកជឿត្រូវកាន់តាមច្បាប់របស់យូដា។