km_tw/bible/kt/power.md

18 lines
3.3 KiB
Markdown
Raw Normal View History

2021-03-04 21:38:18 +00:00
# អំណាច​ ចេស្តា
ពាក្យថា «អំណាច» សំដៅទៅលើសមត្ថភាពដើម្បីធ្វើអ្វីមួយឬក៏បង្កើតអ្វីមួយឡើង ជារឿយៗប្រើកម្លាំងដ៏អស្ចារ្យ។«អំណាច»សំដៅទៅលើមនុស្សឬវិញ្ញាណដែលមានសមត្ថភាពអស្ចារ្យ ដែលធ្វើឲ្យរបស់អ្វីមួយកើតឡើងបាន។
* ពាក្យ «អំណាចនៃព្រះ» គឺសំដៅលើសមត្ថភាពរបស់ព្រះជាម្ចាស់ដែលធ្វើគ្រប់កិច្ចការទាំងអស់បាន ជាពិសេសអ្វីៗដែលមនុស្សមិនអាចធ្វើបាន។
* ព្រះជាម្ចាស់មានអំណាចលើអ្វីៗទាំងអស់ដែលទ្រង់បានបង្កើត។
* ព្រះជាម្ចាស់ប្រទានឲ្យប្រជារាស្ត្ររបស់ទ្រង់មានអំណាចដើម្បីធ្វើអ្វីដែលព្រះសព្វព្រះហឬទ័យ ដូច្នេះហើយនៅពេលពួកគេប្រោសមនុស្យឬធ្វើការអស្ចារ្យផ្សេងៗគេធ្វើការទាំងនេះដោយសាអំណាចរបស់ព្រះ។
* ពីព្រោះព្រះយេស៊ូគ្រិស្តហើយនិងព្រះវិញ្ញាណបរិសុទ្ធគឺជាព្រះ ព្រះអង្គមានអំណាចដូចគ្នា។
សេចក្ដីណែនាំនៃការបកប្រែ
2021-03-05 21:54:58 +00:00
2021-03-04 21:38:18 +00:00
* យោងទៅតាមបរិបទ ពាក្យថា «អំណាច»​ អាចប្រែបានថា
2021-03-05 21:54:58 +00:00
«សមត្ថភាព» ឬ «កម្លាំង» ឬ «ថាមពល» ឬ «សមត្ថភាពដើម្បីធ្វើការអស្ចារ្យ» ឬ «គ្រប់គ្រង»។
2021-03-04 21:38:18 +00:00
* របៀបដែលអាចបកប្រែពាក្យថា​ «អំណាចផ្សេងៗ» អាចប្រែបានដែរថា​ «ជាអ្នកមានអំណាច» ឬ «វិញ្ញាណគ្រប់គ្រង» ឬ​ «ជាអ្នកដែលគ្រប់គ្រងអ្នកផ្សេងទៀត»។
* ដូចឃ្លាមួយនិយាយថា «សង្គ្រោះពួកយើងចេញពីអំណាចរនៃសត្រូវរបស់ពួកយើង» អាចប្រែបានថា​ «សង្គ្រោះយើងចេញពីការសង្កត់សង្កិនដោយសត្រូវរបស់ពួកយើង»។ ឬ«ជួយយើងចេញពីការគ្រប់គ្រងដោយសត្រូវរបស់ពួកយើង»។ នៅក្នុងករណីនេះ «អំណាច» មានន័យថាការប្រើកម្លាំងនណារម្នាក់ដើម្បីគ្រប់គ្រងនិងសង្កត់សង្កិនអ្នកដ៏ទៃ។