km_tw/bible/names/timothy.md

8 lines
1.8 KiB
Markdown
Raw Normal View History

2021-03-04 21:38:18 +00:00
# ធីម៉ូថេ
ធីម៉ូថេ គឺជាយុវជនម្នាក់មកពីទីក្រុងលីស្ត្រា គាត់បានជឿលើព្រះយេស៊ូគ្រិស្ត តាមរយៈព័ន្ធកិច្ចរបស់សាវកប៉ូលនៅក្នុងក្រុងរបស់គាត់។ ក្រោយមកគាត់បានចូលរួមជាមួយសាវកប៉ូលនៅក្នុងដំណើរបេសកកម្មរបស់គាត់ ហើយបានជួយមើលការខុសត្រូវលើសហគមន៍អ្នកជឿថ្មីមួយ។
* ឪពុករបស់ធីម៉ូថាគឺជាសាសន៍ក្រិក ប៉ុន្តែទាំងយាយ(ឡូអ៊ីស) និងម្តាយគាត់ (អ៊ើនីស) គឺជាសាសន៍យូដា ហើយជឿលើព្រះយេស៊ូគ្រិស្ត។
* ពួកចាស់ទុំ និងសាវកប៉ូលបានធ្វើពិធីតែងតាំងលោកធីម៉ូថេ សម្រាប់ធ្វើព័ន្ធកិច្ចតាមរយៈការដាក់ដៃលើគាត់ និងអធិស្ឋានឲ្យគាត់។
* កណ្ឌគម្ពីរពីរនៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីថ្មី (១ធីម៉ូថេ​ ២ធីម៉ូថេ) គឺជាសំបុត្ររបស់សាវកប៉ូលក្នុងការផ្តល់ដំបូន្មានទៅកាន់ធីម៉ូថេ ដែលជាអ្នកដឹកនាំក្រុមជំនុំវ័យក្មេង។