km_tw/bible/names/solomon.md

9 lines
2.7 KiB
Markdown
Raw Normal View History

2021-03-04 21:38:18 +00:00
# សាឡូម៉ូន
សាឡូម៉ូន គឺជាបុត្រាមួយអង្គក្នុងចំណោមបុត្រាជាច្រើនផ្សេងទៀតរបស់ស្ដេចដាវីឌ។ មាតារបស់ព្រះ​អង្គគឺនាងបាតសេបា។
* នៅពេលសាឡូម៉ូនក្លាយជាស្ដេច ព្រះជាម្ចាស់មានបន្ទូលទៅកាន់ស្ដេចសាឡូម៉ូនឲ្យសូមនូវអ្វីដែលព្រះអង្គសព្វព្រះឫហទ័យ។ ដូច្នោះ ស្ដេចសាឡូម៉ូនបានសូមឲ្យមានប្រាជ្ញា ដើម្បីគ្រប់គ្រងប្រជាជនដោយយុត្ដិធម៌ត្រឹមត្រូវ។ ព្រះជាម្ចាស់ក៏សព្វព្រះហឫទ័យចំពោះសេចក្ដីដែលស្តេចសាឡូម៉ូនបាន​សូមនោះ ហើយព្រះជាម្ចាស់ក៏បានប្រទានឲ្យស្ដេចសាឡូម៉ូនមានទាំងប្រាជ្ញា និងទ្រព្យសម្បត្ដិដ៏​លើស​​លប់។
* ស្ដេចសាឡូម៉ូនត្រូវបានគេស្គាល់យ៉ាងច្បាស់ ដោយព្រោះព្រះអង្គបានសាងសង់ព្រះវិហារដ៏សំខាន់នៅក្រុងយេរូ៉សាឡិម។
* បើទោះជាស្ដេចសាឡូម៉ូនបានគ្រប់គ្រងយ៉ាងឈ្លាសវៃនៅក្នុងការផ្ដើមនៃការសោយរាជ្យរបស់ព្រះអង្គយ៉ាងណាក្ដី តែក្រោយមក ព្រះអង្គបានអភិសេកជាមួយមហេសីជាច្រើនផ្សេងទៀត និងបានថ្វាយបង្គំរូបព្រះផ្សេងៗរបស់ពួកគេផងដែរ។
* ពីព្រោះតែសេចក្ដីមិនស្មោះត្រង់របស់ស្ដេចសាឡូម៉ូន នោះបន្ទាប់ពីការសុគតរបស់ព្រះអង្គទៅ ព្រះជាម្ចាស់បានចែកពួកអ៊ីស្រាអែលទៅជាពីរអាណាចក្រ គឺ៖ អ៊ីស្រាអែល និងយូដា។ នគរទាំងពីរនេះតែងច្បាំងគ្នាជារឿយៗ។