km_tw/bible/names/kedar.md

10 lines
2.0 KiB
Markdown
Raw Normal View History

2021-03-04 21:38:18 +00:00
# កេដារ
កេដារគឺជាឈ្មោះរបស់កូនប្រុសទី២របស់លោកអ៊ីស្មាអែល។ វាក៏ជាឈ្មោះរបស់ក្រុងយ៉ាងសំខាន់មួយ ដែលប្រហែលជាត្រូវបានដាក់ឈ្មោះយកតាមឈ្មោះរបស់បុរសនោះផ្ទាល់។
* ក្រុងកេដារ គឺមានទីតាំងនៅភាគខាងជើងនៃតំបន់អារ៉ាប់ ហើយជាប់នឹងព្រំដែនភាគខាងត្បូងនៃតំបន់ភីលីស្ទីន។ នៅក្នុងសម័យព្រះគម្ពីរ វាត្រូវបានគេស្គាល់ថាជាទីកន្លែងដែលស្រស់ស្អាត និងអស្ចារ្យ។
* ពូជពង្សរបស់កេដារបានក្លាយជាក្រុមមនុស្សមួយក្រុមធំដែលគេបានហៅថា ពួកកេដារ។
* ឃ្លាថា «តង់ខ្មៅនៃពួកកេដារ» គឺសំដៅទៅកាន់តង់ធ្វើពីរោមពពែខ្មៅដែលពួកកូនចៅកេដាររស់នៅ។
* ក្រុមមនុស្សនេះគេរស់នៅដោយចិញ្ចឹមសត្វចៀមនិងពពែ។ គេប្រើប្រាស់សត្វអូដ្ឋសម្រាប់ធ្វើជាមធ្យោបាយធ្វើដំណើរ​ និងដឹកជញ្ជូនរបស់របរ។
* នៅក្នុងបទគម្ពីរឃ្លាថា «សិរីល្អនៃពួកកេដារ» គឺសំដៅទៅកាន់ភាពល្អអស្ចារ្យរបស់ក្រុង និងប្រជាជនកេដារ។