km_tw/bible/names/isaac.md

10 lines
2.6 KiB
Markdown
Raw Normal View History

2021-03-04 21:38:18 +00:00
# អ៊ីសាក
អ៊ីសាក គឺជាកូនតែមួយគត់របស់លោកអប្រាហាំ និងនាងសារ៉ា។ ព្រះជាម្ចាស់បានសន្យាថានឹងប្រទានកូនប្រុសឲ្យពួកគេ ទោះបីជាពួកគេមានវ័យចាស់ណាស់ហើយក៏ដោយ។
* ពាក្យថា «អ៊ីសាក» មានន័យថា «គាត់សើច» នៅពេលដែលគាត់លឺថា ព្រះជាម្ចាស់ប្រាប់លោកអប្រាហាំ ថានាងសារ៉ានឹងបង្កើតបានកូនប្រុសមួយ។ លោកអប្រាហាំបានសើចដោយសាតែពួកគេទាំងពីមានវ័យចាស់ណាស់ទៅហើយ។ នៅពេលនោះ នាងសារ៉ាក៏សើចដែរនៅពេលដែលឮពីដំណឹងនោះ។
* ប៉ុន្តែ ព្រះជាម្ចាស់ទ្រង់ស្មោះត្រង់នឹងព្រះបន្ទូលសន្យារបស់ទ្រង់ ហើយលោកអ៊ីសាកក៏បានកើតមកក្នុងពេលដែលលោកអប្រាហាំ និងនាងសារ៉ាមានវ័យចំណាស់។
* ព្រះជាម្ចាស់មានបន្ទូលទៅលោកអប្រាហាំថា សម្ពន្ធមេត្រីដែលព្រះជាម្ចាស់បានធ្វើជាមួយលោកអប្រាហាំ ក៏មានសម្រាប់លោកអ៊ីសាក និងពូជពង្សរបស់គេផងដែរ។
* នៅពេលដែលោកអ៊ីសាកមានវ័យក្មេងនៅឡើយ ព្រះជាម្ចាស់បានល្បងសេចក្ដីជំនឿរបស់លោកអប្រាហាំ ដោយឲ្យលោកយកកូនប្រុសតែមួយគត់របស់គាត់ទៅថ្វាយជាយញ្ញបូជា។
* កូនរបស់លោកអ៊ីសាកឈ្មោះថាយ៉ាកុប ហើយលោកយ៉ាកុបមានកូនដប់ពីរនាក់ ក្រោយមកកូនទាំងដប់ពីរនាក់នោះក៏ក្លាយទៅជាកុលសម្ព័ន្ធទាំងដប់ពីរនៃប្រជាជាតិអ៊ីស្រាអែល។