km_tw/bible/names/hittite.md

10 lines
2.2 KiB
Markdown
Raw Normal View History

2021-03-04 21:38:18 +00:00
# ហេត ឬជនជាតិហេត
ជននជាតិហេតជាពូជពង្សរបស់លោកហាំ តាមរយះកូនប្រុសរបស់កាណាន។ ពួកគេបានក្លាយជាអាណាចក្រដ៏ធំ ដែលមានទីតាំងនៅក្នុងតួគីនិង​ភាគខាងជើងប្រទេសភេលីស្ទីន។
* លោកអប្រាហាំ បានទិញចំណែកនៃទ្រព្យសម្បត្តិពីអេប្រូនជនជាតិហេត ដូច្នេះគាត់អាចបញ្ចុះសពភរិយារបស់លោកគឺអ្នកស្រីសារ៉ានៅក្នុងផ្នូរទីនោះ។ យ៉ាងណាក៏ដោយអ័ប្រាហាំនិងកូនចៅរបស់លោកមួយចំនួនក៏បានបញ្ចុះក្នុងផ្នូរនៅទីនោះដែរ។
* ឪពុកម្តាយរបស់អេសាវ កើតទុក្ខជាខ្លាំង ដែលគាត់រៀបការជាមួយនារីសាសន៍ហេតពីរនាក់។
* មេទ័ពដ៏អស្ចារ្យម្នាក់របស់ស្តេចដាវីឌ គឺ លោកអ៊ូរីជាសាសន៍ហេត។
* ស្ត្រីសាសន៍ដទៃមួយចំនួន ដែលស្តេចសាឡូម៉ូនបានរៀបអភិសេធជាមួយ គឺជាសាសន៍ហេត។ ស្ត្រីសាសន៍ដទៃទាំងនេះបាននាំសាឡូម៉ូន ឲ្យបែកចេញពីផ្លូវរបស់ព្រះជាម្ចាស់ ពីព្រោះតែព្រះក្លែងក្លាយទាំងឡាយដែលពួកគេថ្វាយបង្គំ។
* ជនជាតិហេត ជាញឹកញាប់បានគំរាមគំហែងដល់អ៊ីស្រាអែលទាំងខាងសាច់ឈាម ទាំងខាងព្រលឹងវិញ្ញាណ។