km_tw/bible/names/ezra.md

9 lines
2.2 KiB
Markdown
Raw Normal View History

2021-03-04 21:38:18 +00:00
# អែសរ៉ា
អែសរ៉ាគឺជាបូជាចារ្យជនជាតិអ៊ីស្រាអែល ហើយជាអ្នកមានជំនាញខាងច្បាប់របស់ជនជាតិយូដាដែលបានកត់ត្រាប្រវត្ដិសាស្ដ្រនៃការវិលត្រឡប់របស់ជនជាតិអ៊ីស្រាអែលពីក្រុងបាប៊ីឡូនដែលជនជាតិអ៊ីស្រាអែលត្រូវចាប់ជាឈ្លើយអស់រយៈពេល 70 ឆ្នាំ។
* លោកអែសរ៉ាក៏បានកត់ត្រាប្រវត្ដិសាស្ដ្ររបស់អ៊ីស្រាអែលផ្នែកនេះក្នុងកណ្ឌព្រះគម្ពីរអែសរ៉ា។ គាត់ប្រហែលជាបានសរសេរកណ្ឌគម្ពីរនេហេមាផងដែរ ពីព្រោះកណ្ឌគម្ពីរទាំងពីរនេះ ពីដើមគឺកណ្ឌគម្ពីរតែមួយ។
* នៅពេលដែលសង្ឃអែសរ៉ាបានត្រឡប់ទៅក្រុងយេរូ៉សាឡិមវិញគាត់បានបង្កើតក្រិត្យវិន័យឡើងវិញ ពីព្រោះជនជាតិអ៊ីស្រាអែលបានឈប់គោរពតាមច្បាប់របស់សាឡូម៉ូន ហើយបានរៀបការជាមួយស្ដ្រីដែលកាន់សាសនាដទៃ។
* បូជាចារ្យអែសរ៉ាក៏បានជួយកសាងព្រះវិហារក្រុងយេរូ៉សាឡិមឡើងវិញ ដែលត្រូវបានបំផ្លាញដោយជនជាតិបាប៊ីឡូននៅពេលពួកគេចាប់យកក្រុងយេរូ៉សាឡិម។
* មានបុរសពីរនាក់ទៀតឈ្មោះអែសរ៉ាដែរ ដែលបានរៀបរាប់នៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់។