9 lines
1.4 KiB
Markdown
9 lines
1.4 KiB
Markdown
|
# កូនេលាស
|
||
|
|
||
|
លោកកូនេលាស ជាសាសន៍ដទៃ ឬ ជាមនុស្សដែលមិនមែនជាសាសន៍យូដា គាត់ជាមេទ័ពកងវរសេនាតូច របស់ទាហានរ៉ូម។
|
||
|
|
||
|
* គាត់បានអធិស្ឋានជាប្រចាំទៅរកព្រះ ហើយមានសេចក្តីសប្បុរសនៅក្នុងការធ្វើទានជាមួយអ្នកក្រ។
|
||
|
* នៅពេលលោកកូនេលាស និងគ្រួសាររបស់គាត់បានឮពីសាវកពេត្រុសពន្យល់ពីដំណឹងល្អ ពួកគេបានក្លាយជាអ្នកជឿលើព្រះយេស៊ូ។
|
||
|
* អ្នកដែលនៅក្នុងផ្ទះរបស់លោកកូនេលាសគឺជាមនុស្សដំបូងនៃអ្នកដែលមិនមែនជាសាសន៍យូដា បានក្លាយជាអ្នកជឿ។
|
||
|
* ការនេះបង្ហាញ អ្នកជឿព្រះយេស៊ូថា ព្រះអង្គបានយាងមកដើម្បីសង្គ្រោះមនុស្សគ្រប់គ្នា រួមទាំងសាសន៍ដទៃដែរ។
|