# ហេតុអ្វីបានជាសេចក្ដីទុក្ខវេទនាមានដល់អ្នកដែលទៅស្រុកអេស៊ីប ដើម្បីសុំជំនួយ? សេចក្ដីទុក្ខវេទនាមានដល់ពួកគេ គឺដោយសារតែពួកគេទុកចិត្តលើរទេះចម្បាំង តែពួកគេមិនបានខ្វល់ពីព្រះដ៏បរិសុទ្ធនៃអ៊ីស្រាអែល ហើយក៏មិនបានស្វែងរកព្រះអម្ចាស់ដែរ។ # តើព្រះអម្ចាស់នឹងក្រោកឈរ ហើយទាស់ប្រឆាំងនឹងអ្នកណា? ព្រះអង្គនឹងក្រោកឈរទាស់នឹងផ្ទះរបស់ពួកអ្នកប្រព្រឹត្តអំពើអាក្រក់ និងអ្នកដែលរួមដៃជាមួយនឹងការអាក្រក់ដែរ។