20 lines
3.5 KiB
Markdown
20 lines
3.5 KiB
Markdown
# «នេះជាអ្វីដែលព្រះអម្ចាស់មានព្រះបន្ទូល ពេលដែលព្រះអង្គមានបន្ទូលថា៖ «យើងនឹងបង្ហាញភាពវិសុទ្ធរបស់យើង ដល់អ្នកណាដែលចូលមកជិតយើង។ 4យើងនឹងបង្ហាញសិរីរុងរឿងរបស់យើង ឲ្យមនុស្សទាំងអស់បានឃើញ»
|
|
|
|
នេះមានសម្រង់នៅក្នុងសម្រង់មួយ។ សម្រង់ផ្ទាល់អាចត្រូវបានបញ្ជាក់ជាសម្រង់ដោយប្រយោល។ ការបកប្រែផ្សេងទៀត «នេះគឺជាអ្វីដែលព្រះអម្ចាស់បានមានបន្ទូលនៅពេលដែលទ្រង់បានមានបន្ទូលថាទ្រង់នឹងបង្ហាញភាពបរិសុទ្ធរបស់ទ្រង់... ដែលចូលមកជិតទ្រង់ហើយថាទ្រង់នឹងត្រូវបានលើកតម្កើង ... ប្រជាជន" ។ (សូមមើល [[rc://*/ta/man/translate/figs-quotesinquotes]] និង [[rc://*/ta/man/translate/figs-quotations]])
|
|
|
|
# យើងនឹងបង្ហាញភាពវិសុទ្ធរបស់យើង ដល់អ្នកណាដែលចូលមកជិតយើង
|
|
|
|
ឃ្លាថា «ដល់អ្នកណាដែលចូលមកជិតយើង» សំដៅទៅលើពួកបូជាចារ្យដែលបំរើព្រះអម្ចាស់។ «យើងនឹងបង្ហាញអ្នកដែលចូលមកបំរើយើងថាយើងបរិសុទ្ធ» ឬ «អ្នកដែលចូលមកជិតយើងត្រូវចាត់ទុកយើង ជាបរិសុទ្ធ»
|
|
|
|
# បង្ហាញសិរីរុងរឿងរបស់យើង ឲ្យមនុស្សទាំងអស់បានឃើញ
|
|
|
|
ផ្នែកទីពីរនៃព្រះបន្ទូលរបស់ព្រះអម្ចាស់នៅតែទាក់ទងនឹងបូជាចារ្យ ដែលជាមនុស្សដែលចូលមកជិតព្រះអម្ចាស់។ នេះអាចត្រូវបានបកប្រែជាទម្រង់សកម្ម។ ការបកប្រែផ្សេងទៀត«ពួកគេត្រូវតែលើកតម្កើងយើង នៅចំពោះមុខប្រជាជនទាំងអស់» ឬ «ពួកគេត្រូវតែគោរពយើង នៅចំពោះមុខប្រជាជនទាំងអស់» (សូមមើល [[rc://*/ta/man/translate/figs-activepassive]])
|
|
|
|
# មីសាអែល និងលោកអែលសាផាន ...លោកអ៊ូស៊ាល
|
|
|
|
ទាំងនេះគឺជាឈ្មោះរបស់បុរស។ (សូមមើល [[rc://*/ta/man/translate/translate-names]])
|
|
|
|
# បងប្អូនរបស់អ្នក
|
|
|
|
នេះមិនមានន័យថាពួកគេជាបងប្អូនបង្កើតទេ។ នៅទីនេះ «បងប្អូន» មានន័យថាសាច់ញាតិ ឬបងប្អូនជីដូនមួយ។
|