# នេះគឺជា ត្រង់នេះ «នេះ» សំដៅទៅលើបទបញ្ជារបស់បូជាចារ្យកុំពិសាស្រា ឬស្រាខ្លាំងនៅពេលចូលក្នុងពន្លាជួបព្រះអម្ចាស់។ # ច្បាប់សម្រាប់អ្នករាល់គ្នាគ្រប់តំណរតរៀងទៅ មិនប្រែប្រួលឡើយ បកប្រែពាក្យទាំងនេះតាមរបៀបដែលអ្នកបានធ្វើនៅក្នុង ជំពូក៣:១៥ ។ # បែងចែក អ្នកអាចចាប់ផ្តើមប្រយោគថ្មីនៅទីនេះ។ «អ្នកត្រូវតែធ្វើដើម្បីឲ្យអ្នក នឹងអាចបែងចែក» # អ្វីដែលបរិសុទ្ធ និងអ្វីដែលធម្មតា គុណនាមបន្ទាប់បន្សំ «បរិសុទ្ធ» និង «ធម្មតា» អាចត្រូវបានបញ្ជាក់ជាគុណនាម។ ការបកប្រែផ្សេងទៀត «រវាងអ្វីដែលបរិសុទ្ធនិងអ្វីដែលធម្មតា» ឬ «រវាងអ្វីដែលបានឧទ្ទិសដល់ព្រះនិងអ្វីដែលធម្មតា» (សូមមើល [[rc://*/ta/man/translate/figs-nominaladj]]) # រវាងមិនស្អាតនិងស្អាត គុណនាមបន្ទាប់បន្សំ​ «មិនស្អាត» និង «ស្អាត» អាចត្រូវបានបញ្ជាក់ជាគុណនាម។ ការបកប្រែផ្សេងទៀត «រវាងអ្វីដែលមិនស្អាតនិងអ្វីដែលស្អាត» ឬ «រវាងអ្វីដែលព្រះមិនយល់ព្រមនិងអ្វីដែលទ្រង់ទទួលយក» ​(សូមមើល [[rc://*/ta/man/translate/figs-nominaladj]]) # មិនស្អាត មនុស្សឬរបស់អ្វីដែលព្រះអម្ចាស់បានមានបន្ទូលថាមិនគួរប៉ះពាល់ត្រូវបានគេរាប់ថាពួកគេមិនស្អាត។ (សូមមើល [[rc://*/ta/man/translate/figs-metaphor]]) # ស្អាត មនុស្ស ឬរបស់អ្វីដែលព្រះអម្ចាស់បានមានបន្ទូលថាសមនឹងប៉ះត្រូវបានគេរាប់ថា​ ដូចជាពួកគេស្អាតខាងរាងកាយ។ (សូមមើល [[rc://*/ta/man/translate/figs-metaphor]])