# ការភ្ជាប់សេចក្តីថ្លែងការណ៍៖ លោកប៉ូលនិយាយថា ព្រះនៃសេចក្តីប្រោសលោះនឹងចេញពីអុីស្រាអែល ទៅកាន់សិរីរុងរឿងរបស់ព្រះជាម្ចាស់។ # ដូច្នេះ ជនជាតិអ៊ីស្រាអែលទាំងអស់នឹងបានសង្គ្រោះ នៅទីនេះលោកប៉ូលនិយាយយ៉ាងសាមញ្ញ។ គាត់មិនបា​នមានន័យថា គ្រប់មនុស្សទាំងអស់ក្នុងអុីស្រាអែលនឹងបានសង្គ្រោះនោះទេ។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ព្រោះព្រះជាម្ចាស់នឹងសង្គ្រោះសាសន៍អុីស្រាអែលជាច្រើន។ (សូមមើលៈ [[rc://*/ta/man/translate/figs-hyperbole]] និង [[rc://*/ta/man/translate/figs-activepassive]]) # ដូចមានសេចក្តីចែងទុកមកថា អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀត «ដូចដែលបទគម្ពីរបានចែងទុកមក»។ (សូមមើលៈ [[rc://*/ta/man/translate/figs-activepassive]]) # ចេញពីក្រុងស៊ីយ៉ូនមក ពាក្យ «ស៊ីយ៉ូន» នៅទីនេះ គឺបានប្រើជាការប្រៀបធៀបបញ្ជាក់ពីទីកន្លែងដែលព្រះជាម្ចាស់គង់នៅ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ពីកន្លែងដែលព្រះជាម្ចាស់អង្គក្នុងចំណោមជនជាតិយូដា» (UDB)។ (សូមមើលៈ [[rc://*/ta/man/translate/figs-metonymy]]) # ព្រះនៃការប្រោសលោះ «ព្រះដែលរំដោះរាស្រ្តរបស់ទ្រង់អោយមានសេរីភាព» ។(UDB) # នឹងលុបបំបាត់អំពើទុច្ចរិត លោកប៉ូលមានប្រសាសន៍អំពើអំពើទុច្ចរិត ដូចជាកម្មបទដែលអ្នកណាម្នាក់អាចផ្លាស់ប្តូរវាបាន ប្រហែលជាដូចអ្នកម្នាក់ផ្លាស់សម្លៀកបំពាក់។ (សូមមើលៈ [[rc://*/ta/man/translate/figs-metaphor]]) # ចេញពីលោកយ៉ាកុប ឃ្លា «យ៉ាកុប» នៅទីនេះ ត្រូវបានប្រើជាការប្រៀបធៀប បញ្ជាក់ពីជនជាតិអុីស្រាអែល។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ចេញពីជនជាតិអុីស្រាអែល» (UDB)។ (សូមមើលៈ [[rc://*/ta/man/translate/figs-metonymy]]) # យើងនឹងដកយកអំពើបាបរបស់ពួកគេចេញ លោកប៉ូលនិយាយពីអំពើបាប ដូចជាកម្មបទដែលអ្នកណាម្នាក់អាចយកវាចេញបាន។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «យើងនឹងយក បន្ទុកនៃអំពើបាបចេញពីពួកគេ»។ (សូមមើល: [[rc://*/ta/man/translate/figs-metaphor]])