# ប្រយោគភ្ជាប់ នៅទីនេះលោកប៉ូលមានប្រសាសន៍អំពីកាតព្វកិច្ចរបស់គាត់ក្នុងការថ្លែងព្រះបន្ទូល។ # ដោយសារការរស់ពីសុគតឡើងវិញ «ដោយការប្រោសទ្រង់ឲ្យរស់ឡើងវិញ ពីក្នុងចំណោមមនុស្ស ដែលបានស្លាប់»។ # ព្រះអង្គបានប្រកាសថា ជាព្រះបុត្រានៃព្រះ ពាក្យថា «ព្រះអង្គ» សំដៅដល់ព្រះយេស៊ូគ្រិស្ត។ អ្នកក៏អាចបកប្រែឃ្លានេះក្នុងទម្រង់សកម្មភាព។ ការបកប្រែរបៀបផ្សេងទៀត «ព្រះជាម្ចាស់បានប្រកាសថាព្រះអង្គជាព្រះបុត្រានៃព្រះ»។ (សូមមើលៈ [[rc://*/ta/man/translate/figs-activepassive]]) # ព្រះបុត្រានៃព្រះ ការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូ បានបង្ហាញជាភស្តុតាងថា ទ្រង់ពីមុន និងពេលឥឡូវនេះ «ជាព្រះបុត្រានៃព្រះ» នេះគឺជាឋានៈដ៏សំខាន់របស់ព្រះយេស៊ូ។ (សូមមើលៈ [[rc://*/ta/man/translate/guidelines-sonofgodprinciples]]) # ព្រះវិញ្ញាណដ៏វិសុទ្ធ អង្គនេះសំដៅទៅដល់ព្រះវិញ្ញាណដ៏វិសុទ្ធ។ # យើងបានទទួលព្រះគុណ និងភាពជាសាវក ព្រះជាម្ចាស់បានប្រទានអំណោយដល់លោកប៉ូល ជាសាវក។ អ្នកក៏អាចបកប្រែឃ្លានេះជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់បានធ្វើអោយខ្ញុំក្លាយជាសាវ័ក។ នេះគឺជាឯកសិទ្ធិដ៏វិសេសមួយ» (សូមមើលៈ [[rc://*/ta/man/translate/figs-activepassive]]) # យើង នៅទីនេះពាក្យ «យើង» សំដៅដល់ លោកប៉ូល និងដល់សាវកដទៃទៀត ដែលដើរតាមព្រះយេស៊ូ ប៉ុន្តែ មិនរាប់បញ្ចូលអ្នកជឿក្នុងក្រុមជំនុំ ក្នុងក្រុងរ៉ូមនេោះទេ។ (សូមមើលៈ [[rc://*/ta/man/translate/figs-exclusive]]) # សម្រាប់អ្នកដែលស្តាប់បង្គាប់ដោយជំនឿនៅក្នុងចំណោមប្រជាជាតិ ដោយសារព្រះនាមព្រះអង្គ ប៉ូល ប្រើពាក្យថា «នាម ឬ ឈ្មោះ» ជាន័យធៀប ដែលសំដៅដល់ព្រះយេស៊ូ។ ការបកប្រែរបៀបផ្សេងទៀតៈ «ដើម្បីបង្រៀនគ្រប់ជាតិសាសន៍ ទាំងអស់ឲ្យស្តាប់បង្គាប់ ព្រោះក្តីជំនឿរបស់ពួកគេនៅក្នុងទ្រង់» ។ (សូមមើលៈ [[rc://*/ta/man/translate/figs-metonymy]])