# ព័ត៌មានទូទៅ: ខគម្ពីរទាំងនេះបានបន្ត «​សាម‌សិបពាក្យ» នៅក្នុងជំពូក (២២:២០) ។ # ​មនុស្ស​ដែល​មាន​កែវភ្នែក​អាក្រក់ ន័យដែលអាចមាន គឺ១) ជាមនុស្សឆោតល្ងង់ដែលមិនចូលចិត្តផ្តល់របស់របរដល់អ្នកដទៃ ឬ ២) ជាមនុស្សអាក្រក់ (UDB)។ # ហើយ​កុំ​បរិភោគ​ «កុំប្រាថ្នាយ៉ាងខ្លាំង» ។ សូមមើលពីរបៀបដែលអ្នកបកប្រែ «ខ្លាំង» ក្នុងជំពូក ២១ៈ៩។ # អាហារ​ឆ្ងាញ់ «អាហារដែលពិសេស និងមានតម្លៃថ្លៃ» (UDB)។ សូ​មបកប្រែដូចនៅក្នុងជំពូក ២៣ៈ១។ # ចិត្តគេ​មិនស្មោះ​ត្រង់​ជា​មួយ​អ្នក​ឡើយ នេះជាពាក្យប្រៀបធៀប។ ការបកប្រែរបៀបផ្សេងទៀត: «គេពិតជាមិនចង់អោយអ្នករីករាយនឹងអាហារនោះទេ» (សូមមើល: [[rc://*/ta/man/translate/figs-idiom]]) # ក្រោយ​មក អ្នក​នឹង​ខ្ជាក់​អាហារ​នោះ​ចោល នេះគឺជាការបំផ្លើសមួយ។ ការបកប្រែរបៀបផ្សេងទៀត: «អ្នកនឹងសង្ឃឹមថាអ្នកមិនបានញ៉ាំអ្វីទេ» (សូមមើល: [[rc://*/ta/man/translate/figs-hyperbole]]) # ហើយ​ពាក្យសរសើររបស់អ្នកនឹងឥតប្រយោជន៍ ការសរសើរត្រូវបានគេនិយាយដូចជាវត្ថុដែលមានតម្លៃ។ នាមអរូបី «សរសើរ» អាចត្រូវបានបកប្រែជាកិរិយាស័ព្ទ។ ការបកប្រែរបៀបផ្សេងទៀត: «គេនឹងមិនសប្បាយចិត្តទេសូម្បីតែអ្នកនិយាយល្អអំពីគេ និងម្ហូប» (សូមមើល: [[rc://*/ta/man/translate/figs-metaphor]] និង [[rc://*/ta/man/translate/figs-abstractnouns]])