# ទេវតានៃព្រះអម្ចាស់ ទីមួយ​ អាចមានន័យថា៖ «ទេវតា ដែលតំណាងឲ្យព្រះអម្ចាស់» ឬ ទី២) «អ្នកនាំសារ ដែលបម្រើព្រះអម្ចាស់» ឬ ទី៣) អាចសំដៅលើព្រះអម្ចាស់ផ្ទាល់ ដែលមើលទៅដូចជាទេវតា នៅពេលព្រះអង្គមានបន្ទូលទៅកាន់មនុស្ស។ ន័យនីមួយៗរបស់ន័យទាំងនេះ អាចពន្យល់ពីទេវតា ដោយប្រើពាក្យ «ខ្ញុំ» ដូចជាព្រះអម្ចាស់ជាអ្នកមានបន្ទូល»។​ # បានឡើងពីគីលកាល់ទៅបូគីម «បានចាកចេញពីគីលកាល់ ហើយឡើងទៅបូគីម»​។​ # បូគីម នេះជាអ្វីដែលជនជាតិអ៊ីស្រាអែលដាក់ឈ្មោះនៅកន្លែងនេះ នៅក្នុងខ ២:៥ បន្ទាប់ មកទេវតាបានដាស់តឿនប្រជាជន។ «បូគីម» មានន័យ «យំ»។ (សូមមើលៈ [[rc://*/ta/man/translate/translate-names]]) # ហើយពោល ពាក្យនេះមានន័យថា​ ទេវតារបស់ព្រះអម្ចាស់គឺជាអ្នកនិយាយទៅកាន់ជនជាតិអ៊ីស្រាអែល។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយពោលទៅកាន់ជនជាតិអ៊ីស្រាអែល»។ (សូមមើលៈ [[rc://*/ta/man/translate/figs-ellipsis]]) # បាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីបមក «នាំអ្នករាល់គ្នាចេញពីអេស៊ីប»។ # បុព្វបុរសរបស់អ្នក «ដូនតារបស់អ្នករាល់គ្នា» ឬ «បុព្វបុរសរបស់អ្នករាល់គ្នា»។ # ផ្តាច់សម្ព័ន្ធមេត្រីរបស់យើងជាមួយអ្នករាល់គ្នា នេះគឺជាពាក្យប្រៀបធៀប។ របៀបផ្សេងទៀតនៃការបកប្រែៈ «បរាជ័យក្នុងការធ្វើអ្វីដែលយើងបាននិយាយ ថាយើងនឹងធ្វើសម្រាប់អ្នក»។ (សូមមើលៈ [[rc://*/ta/man/translate/figs-idiom]]) # អ្នករាល់គ្នាមិនបានស្តាប់ពាក្យរបស់យើងទេ ពាក្យ «ពាក្យ» នៅទីនេះ សំដៅលើអ្វីដែលព្រះអម្ចាស់មានបន្ទូល។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នករាល់គ្នាមិនបានស្តាប់បង្គាប់តាមបញ្ញាតិ្តរបស់យើង»។ (សូមមើលៈ [[rc://*/ta/man/translate/figs-metonymy]]) # ហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តបែបនេះ? សំណួរនេះ ត្រូវបានសួរ ដើម្បីធ្វើឲ្យប្រជាជនអ៊ីស្រាអែលដឹងថា ពួកគេមិនបានស្តាប់បង្គាប់ព្រះអម្ចាស់ទេ ហើយពួកគេនឹងវេទនាដោយសារវា។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកបានធ្វើការដ៏អាក្រក់»។ (សូមមើលៈ [[rc://*/ta/man/translate/figs-rquestion]])