# ចូស្វែងរកព្រះអម្ចាស់ ក្នុងពេលដែលអ្នកអាចរកព្រះអង្គឃើញ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ស្វែងរកព្រះអម្ចាស់នៅពេលដែលអ្នកនៅតែអាចរកឃើញព្រះអង្គ» (សូមមើល: [[rc://*/ta/man/translate/figs-activepassive]]) # ត្រូវ​ឲ្យ​មនុស្ស​អាក្រក់​បោះ‌បង់​ចោល​ផ្លូវ​របស់​ខ្លួន ពាក្យថា «មនុស្សអាក្រក់» សំដៅទៅលើមនុស្សអាក្រក់។ ព្រះអម្ចាស់មានបន្ទូលអំពីមនុស្សអាក្រក់លែងធ្វើបាបដូចគេឈប់ដើរលើផ្លូវដែលពួកគេកំពុងធ្វើ។ របៀបផ្សេងទៀតនៃការបកប្រែៈ «សូមឲ្យមនុស្សអាក្រក់ផ្លាស់ប្តូររបៀបរស់នៅរបស់ពួកគេ» (សូមមើល: [[rc://*/ta/man/translate/figs-nominaladj]] និង [[rc://*/ta/man/translate/figs-metaphor]]) # មនុស្ស​មានបាបត្រូវ​លះ‌បង់​​គំនិត​អាក្រក់​ដែរ កិរិយាស័ព្ទអាចត្រូវបានផ្គត់ផ្គង់ពីឃ្លាមុន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយទុកឲ្យមនុស្សមានបាបចាកចេញពីគំនិតរបស់ពួកគេ» (សូមមើល: [[rc://*/ta/man/translate/figs-ellipsis]]) # ​​គំនិត​ អាចមានន័យថាទី ១)​ «របៀបដែលពួកគេគិត» ឬទី ២) «ផែនការរបស់ពួកគេ» # ព្រះអង្គនិងបង្ហាញសេចក្ដីអាណិតដល់គេ «ហើយព្រះអម្ចាស់នឹងអាណិតដល់គេ» # សម្រាប់​ព្រះជាម្ចាស់​នៃ​យើង កិរិយាស័ព្ទអាចត្រូវបានផ្គត់ផ្គង់ពីឃ្លាទីមួយនៅក្នុងប្រយោគនេះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយអនុញ្ញាតឲ្យពួកគេត្រឡប់ទៅព្រះរបស់យើងវិញ» (សូមមើល: [[rc://*/ta/man/translate/figs-ellipsis]])