# អ្នកតូចទទួលពរពីអ្នកធំ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សសំខាន់ជាង អោយពរដល់មនុស្សដែលមិនសូវសំខាន់» (សូមមើលៈ [[rc://*/ta/man/translate/figs-activepassive]]) # នៅត្រង់ចំណុចនេះ...នៅត្រង់ចំណុចផ្សេងទៀត ឃ្លាទាំងនេះត្រូវបានប្រើដើម្បីប្រៀបធៀបពួកលេវីជាមួយនឹងម៉ិលគីស្សាដែក។ ក្នុងភាសារបស់អ្នកអាចមានវិធីដើម្បីបញ្ជាក់ថា អ្នកនិពន្ធកំពុងធ្វើការប្រៀបធៀប។ # បញ្ជាក់ថា អ្នកនោះមានជីវិតរស់នៅ គឺនៅក្នុងបទគម្ពីរ មិនដែលបានសរសេរអំពីការស្លាប់របស់មិលគីស្សាដែកបានជាក់លាក់នោះទេ។ អ្នកនិពន្ធកាន់គម្ពីរហេព្រើរនិយាយ ពីអវត្តមាននៃព័ត៌មានអំពីមរណភាពរបស់ម៉ិលគីស្សាដែក នៅក្នុងបទគម្ពីរ ហាក់ដូចជាសេចក្តីថ្លែងការណ៍វិជ្ជមាន ដែលថាគាត់នៅរស់នៅឡើយ។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «បទគម្ពីរបង្ហាញថាគាត់រស់នៅ» (សូមមើលៈ [[rc://*/ta/man/translate/figs-metaphor]] និង [[rc://*/ta/man/translate/figs-activepassive]]) # លោកលេវី...ស្ថិតនៅក្នុងបុព្វបុរសរបស់លោក ចាប់តាំងពីលេវីមិនទាន់បានកើតមក អ្នកនិពន្ធនិយាយអំពីគាត់ថា គាត់នៅតែមាននៅក្នុងខ្លួនរបស់អប្រាហាំ។ តាមរបៀបនេះអ្នកនិពន្ធអះអាងថា លេវីបានបង់មួយភាគដប់ ដល់ម៉ិលគីស្សាដែកតាមរយៈអប្រាហាំ។ (សូមមើលៈ [[rc://*/ta/man/translate/figs-metaphor]])