# ព័ត៌មានទូទៅ ពាក្យ «ពួកគេ» នៅទីនេះ សំដៅលើពួកយូដា និងមនុស្សដែលបានប្តូរសាសនាមកកាន់សាសាន៍យូដាវិញ។ # ក្នុង​ព្រះនាម​ព្រះអម្ចាស់​យេស៊ូ ពាក្យ «ព្រះនាម» គឺជាន័យប្រៀបធៀបសម្រាប់ដំណឹងល្អរបស់ព្រះយេស៊ូគ្រិស្ត។ (សូមមើលៈ [[rc://*/ta/man/translate/figs-metonymy]]) # បាន​ជជែក​វែកញែក​ជា​មួយ​សាសន៍​យូដាដែល​និយាយ​ភាសា​ក្រិក លោកសូលព្យាយាមជជែកវែកញែកជាមួយជនជាតិយូដាដែលនិយាយភាសាក្រិក។​ # ពួក​បង​ប្អូន​ ពាក្យ «ពួក​បង​ប្អូន​» សំដៅលើពួកអ្នកជឿនៅក្នុងក្រុងយេរូសាឡិម។​ # នាំ​លោកចុះ​ទៅ​ក្រុង​សេសារា ឃ្លា «នាំលោកចុះ» ប្រើនៅទីនេះ ដោសសារសេសារាមានកម្ពស់ទាបជាងក្រុងយេរូសាឡិម។​ # បានបញ្ជូនលោក​ទៅ​ក្រុង​តើសុស សេសារាជាកំពង់ផែ។ ពួកគេប្រហែលជាជូនដំណើរលោកសូលទៅក្រុងតើសុស ធ្វើដំណើរតាមសំពៅ។ (សូមមើលៈ [[rc://*/ta/man/translate/figs-explicit]])