# ព័ត៌មានទូទៅ៖ ទំនុកតម្កើងរបស់ព្រះបាទដាវីឌចំពោះព្រះអម្ចាស់បន្តទៀត។ គាត់ប្រើភាពស្របគ្នាដើម្បីបញ្ជាក់ពីអ្វីដែលព្រះអង្គកំពុងមានបន្ទូល។ (សូមមើល [[rc://*/ta/man/translate/figs-parallelism]]) # ទ្រង់បានបើកចំហផ្ទៃមេឃ ... ដោយពពកដែលពេញទៅដោយទឹក ព្រះបាទដាវីឌពិពណ៌នាអំពីរបៀបរបស់ព្រះអម្ចាស់ក្នុងការជួយសង្គ្រោះព្រះបាទដាវីឌពីខ្មាំងសត្រូវរបស់ទ្រង់ដូចជាខ្យល់ព្យុះបក់បោកកួចមកលើកន្លែងមួយ។ នេះបញ្ជាក់លើព្រះអំណាចរបស់ព្រះជាម្ចាស់និងព្រះពិរោធរបស់ទ្រង់។ (សូមមើល [[rc://*/ta/man/translate/figs-metaphor]]) # នៅពីក្រោមព្រះបាទាទ្រង់ផង ព្រះបាទដាវីឌមានបន្ទូលអំពីព្រះជាម្ចាស់មានជើងដូចមនុស្សដែរ។ (សូមមើល [[rc://*/ta/man/translate/figs-personification]]) # ទ្រង់យាងចេញមកនៅលើវាយោ ដូចជាគង់លើស្លាបបក្សី។ នេះអាចត្រូវបានបកប្រែជាទម្រង់សកម្ម។ ការបកប្រែផ្សេងទៀត «ព្រះអង្គបានបង្ហាញអង្គទ្រង់នៅលើខ្យល់» (សូមមើល [[rc://*/ta/man/translate/figs-activepassive]]) # គង់លើស្លាបបក្សី។ នេះជាការនិយាយបង្ហាញអំពីខ្យល់ដូចជាសត្វបក្សី។ (សូមមើល [[rc://*/ta/man/translate/figs-metaphor]]) # ទ្រង់បានធ្វើឲ្យមានភាពងងឹតនៅជុំវិញព្រះពន្លារបស់ទ្រង់ នៅទីនេះភាពងងឹតដែលព្រះអម្ចាស់បានបង្កើត ត្រូវបានគេប្រៀបធៀបទៅនឹងព្រះពន្លាដែលគ្រប់បាំងព្រះអង្គទាំងស្រុង។ ការបកប្រែផ្សេងទៀត «ព្រះអង្គគ្រប់បាំងអង្គទ្រង់ដោយអង្គទ្រង់នៅក្នុងភាពងងឹត» (សូមមើល [[rc://*/ta/man/translate/figs-metaphor]])