saron_km_1ki_tn/16/25.txt

34 lines
4.6 KiB
Plaintext

[
{
"title": "អំពើអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់",
"body": "ព្រះនេត្ររបស់ព្រះអម្ចាស់តំណាងឲ្យការថ្កោលទោសរបស់ព្រះអម្ចាស់។ ការបកប្រែផ្សេងទៀត «អ្វីដែលអាក្រក់ក្នុងការជំនុំជម្រះរបស់ព្រះជាម្ចាស់» ឬ «អ្វីដែលព្រះអម្ចាស់ចាត់ទុកថាអាក្រក់» (សូមមើល figs_metaphor)"
},
{
"title": "ដើរតាមមាគា៌របស់ព្រះបាទយេរ៉ូបោមជាកូនរបស់នេបាត",
"body": "ការដើរតំណាងឲ្យឥរិយាបថ។ ការបកប្រែផ្សេងទៀត «ធ្វើអ្វីៗដែលព្រះបាទយេរ៉ូបោមជាកូនរបស់លោកនេបាតបានធ្វើ» (សូមមើល figs_metaphor)"
},
{
"title": "អំពើបាបរបស់ស្តេចផ្ទាល់ដែលនាំអ៊ីស្រាអែលឲ្យប្រព្រឹត្តអំពើបាប",
"body": "អាចមានន័យថា «របស់គាត់» និង «គាត់» សំដៅទៅលើ ១) បាសា ឬ ២) យេរ៉ូបោម។"
},
{
"title": "អំពើបាបរបស់ស្តេច",
"body": "អាចមានន័យថា ការដើរនៅក្នុងអំពើបាបតំណាងឲ្យ ១) ធ្វើបាបដូចព្រះបាទយេរ៉ូបោមបានធ្វើ។ ការបកប្រែផ្សេងទៀត «គាត់បានធ្វើបាបដូចព្រះបាទយេរ៉ូបោមបានធ្វើដែរ» ឬ ២) ទម្លាប់ធ្វើបាប។ «គាត់បានធ្វើបាបជាទម្លាប់» (សូមមើល figs_metaphor)"
},
{
"title": "ដែលនាំអ៊ីស្រាអែលឲ្យប្រព្រឹត្តអំពើបាប",
"body": "ការដឹកនាំមនុស្សឲ្យធ្វើបាបតំណាងឲ្យមានឥទ្ធិពលលើពួកគេ។ ការបកប្រែផ្សេងទៀត «បាបរបស់គាត់ដែលគាត់បានជះឥទ្ធិពលដល់អ៊ីស្រាអែលឲ្យធ្វើបាបដែរ »ឬ «ហើយដោយការធ្វើបាបបែបនេះ គាត់បានជះឥទ្ធិពលដល់មនុស្សធ្វើបាបដែរ។»"
},
{
"title": "ធ្វើឲ្យព្រះអម្ចាស់....ពិរោធដោយសារតែរូបព្រះដ៏គ្មានតម្លៃទាំងអស់នោះ",
"body": "ព្រះជាម្ចាស់បានខឹងប្រជាជន ពីព្រោះពួកគេគោរពបូជារូបព្រះក្លែងក្លាយ។ សូមមើលការបកប្រែឃ្លានេះនៅក្នុង ១៦:១១ ។ ការបកប្រែផ្សេងទៀត «ធ្វើឲ្យព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែលខឹង ព្រោះ ពួកគេគោរពបូជារូបព្រះឥតប្រយោជន៍» (សូមមើល figs_explicit)"
},
{
"title": "ព្រះដ៏គ្មានតម្លៃ",
"body": "ពាក្យថា «ឥតប្រយោជន៍» នៅទីនេះរំលឹកមនុស្សថា រូបព្រះឥតប្រយោជន៍ ព្រោះ ពួកគេមិនអាចធ្វើអ្វីបានទេ។ ការបកប្រែផ្សេងទៀត «រូបព្រះរបស់ពួកគេដែលឥតប្រយោជន៍» ឬ «រូបព្រះរបស់ពួកគេដែលឥតប្រយោជន៍» (សូមមើល figs_distinguish)"
},
{
"title": "ព្រះរបស់អ៊ីស្រាអែល",
"body": "ត្រង់នេះពាក្យ «អ៊ីស្រាអែល» សំដៅទៅលើកុលសម្ព័ន្ធទាំងដប់ពីរដែលចុះមកពីយ៉ាកុប។"
}
]