[ { "title": "ឃ្លាភ្ជាប់", "body": "ជំពូកនេះបានប្រាប់អំពីរបៀបដែលស្តេចបាសាក្លាយជាស្តេចនៅជំពួក ១៥:២៧។ ខគម្ពីរទាំងនេះចាប់ផ្តើមប្រាប់អំពីស្តេចបាសាជាស្តេចអ៊ីស្រាអែល។" }, { "title": "​ធើសា", "body": "នេះជាឈ្មោះនៃទីក្រុងមួយ។ សូមមើលការបកប្រែនៅក្នុងជំពូក ១៤:១៧ ។" }, { "title": "បានប្រព្រឹត្តអំពើអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់", "body": "ព្រះនេត្ររបស់ព្រះអម្ចាស់តំណាងអោយការថ្កោលទោសរបស់ព្រះអម្ចាស់។ ការបកប្រែផ្សេងទៀត «អ្វីដែលអាក្រក់ក្នុងការជំនុំជម្រះរបស់ព្រះជាម្ចាស់» ឬ «អ្វីដែលព្រះអម្ចាស់ចាត់ទុកថាអាក្រក់» (សូមមើល figs_metaphor)" }, { "title": "ដើរតាមមាគា៌របស់ព្រះបាទយេរ៉ូបោម", "body": "ការដើរនៅទីនេះតំណាងឲ្យឥរិយាបថ។ ការបកប្រែផ្សេងទៀត «បានធ្វើអ្វីដែលស្តេចយេរ៉ូបោមបានធ្វើ» (សូមមើល figs_metaphor)" }, { "title": "អំពើបាបខ្លួនឯងផ្ទាល់ ដែលនាំអ៊ីស្រាអែលទៅក្នុងអំពើបាប", "body": "អាចមានន័យថា «របស់ទ្រង់» និង «ទ្រង់» សំដៅទៅលើ ១)ស្តេចបាសា ឬ ២) ស្តេចយេរ៉ូបោម។ (សូមមើល figs_metaphor)" }, { "title": "នាំអ៊ីស្រាអែលទៅក្នុងអំពើបាប", "body": "ការដឹកនាំមនុស្សឲ្យធ្វើអ្វីមួយ តំណាងឲ្យឥទ្ធិពលដែលនាំពួកគេឲ្យធ្វើវា។ ការបកប្រែផ្សេងទៀត «ហើយដោយការធ្វើបាបរបស់គាត់បានជះឥទ្ធិពលដល់អ៊ីស្រាអែលឲ្យ ធ្វើបាបដែរ» (សូមមើល figs_metaphor)" } ]