[ { "title": "កាឡាត​នៅឯ ", "body": "នៅទីនេះ «កាឡាត» តំណាងឲ្យមនុស្សដែលមកពីកាឡាត ដែលត្រូវចេញទៅច្បាំងនៅក្នុងសមរភូមិ។ របៀបផ្សេងទៀតនៃការបកប្រែៈ​ «ពួកប្រុសរបស់ស្រុកកាឡាតនៅផ្ទះ» (សូមមើលៈ figs_metonymy)" }, { "title": "នៅឯខាងនាយទន្លេយ័រដាន", "body": "សំដៅលើភាគខាងកើតទន្លេយ័រដាន។ (សូមមើលៈ figs_explicit) " }, { "title": "ដាន់ ហេតុអ្វីបានជាសំងំតែនៅលើកនាវា?", "body": "នេះជាសំណួរសួរដើម្បីបញ្ជាក់ពីកំហឹង ដោយសារប្រជាជននៅក្នុងកុលសម្ព័ន្ធដាន់មៅក្នុងសំពៅរបស់ពួកគេ មិនព្រមប្រយុទ្ធជាមួយអ៊ីស្រាអែលទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយពួកប្រុសៗកុលសម្ព័ន្ធដាក នៅតែក្នុងសំពៅ» ឬ «ពួកប្រុសៗនៅកុលសម្ព័ន្ធដានមិនបានជួយយើងច្បាំងនៅក្នុងសមរភូមិទេ។ ផ្ទុយទៅវិញ ពួកគេជិះសំពៅខ្ចាត់ព្រាត់នៅតាមសមុទ្រទៅវិញ»។ (សូមមើលៈ figs_rquestion និង figs_explicit)" }, { "title": "ដាន់ ហេតុអ្វីបានជា", "body": "ពាក្យ «ដាន់» តំណាងឲ្យពួកប្រុសៗមកពីកុលសម្ព័ន្ធដាន់ ដែលគួរតែចេញទៅច្បាំងនៅក្នុងសមរភូមិ។ របៀបផ្សេងទៀតនៃការបកប្រែៈ​«កុលសម្ព័ន្ធដាន់ ហេតុអ្វីបានជាពួកគេ»។ (សូមមើលៈ figs_metonymy)" }, { "title": "សំងំតែនៅលើកនាវា", "body": "កុលសម្ព័ន្ធដាន់មានទីតាំងនៅជិតសមុទ្រមេឌីទែរ៉ាណេ។ ពួកគេជិះសំពៅនៅតាមសមុទ្រ ដើម្បីរកប្រាក់ និងធ្វើជំនួញ ហើយនេសាទផងដែរ។ (សូមមើលៈ figs_explicit)" }, { "title": "ឯ​អេ‌ស៊ើរ ក៏នៅសំងំតាមឆ្នេរសមុទ្រហើយបានរស់នៅជិតកំពង់ផែរបស់ពួកគេ", "body": "អត្ថន័យពេញនៅក្នុងប្រយោគនេះ អាចបញ្ជាក់កាន់តែច្បាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សនៅក្នុងកុលសម្ព័ន្ធ​អេ‌ស៊ើរក៏មិនបានជួយយើងដែរ ពួកគេនៅតែលើកោះជិតកំពង់ផែរបស់ពួកគេ»។ (សូមមើលៈ figs_explicit)" }, { "title": "​អេ‌ស៊ើរនៅ​សំងំ", "body": "«អេស៊ើរ» តំណាងឲ្យមនុស្សប្រុសដែលគួរតែទៅច្បាំងនៅក្នុងសមរភូមិ។ របៀបផ្សេងទៀតនៃការបកប្រែៈ «​ពួកប្រុសៗអេ‌ស៊ើរនៅ​សំងំ»។ (សូមមើលៈ figs_metonymy)" }, { "title": "កំពង់ផែ", "body": "ជាកន្លែងនៅតាមឈូងសមុទ្រ ជាកន្លែងដែលមានទឹកជ្រៅ ហើយសំពៅអាចចតបាន។ " }, { "title": "កុល‌សម្ព័ន្ធ​ណែប‌ថាលីក៏ដូចគ្នា​ដែរ", "body": "អ្នកអាចធ្វើឲ្យគេយល់កាន់តែច្បាស់តាមរយៈព័ត៌មាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «​ណែប‌ថាលីកុល‌សម្ព័ន្ធមួយដែលប្រថុយជីវិតរបស់ពួកគេដល់ចំណុចអាយុជីវិត។ (សូមមើលៈ figs_ellipsis)" } ]