[ { "title": "នាងដេលីឡាឃើញ", "body": "ពាក្យ «បានឃើញ» នៅទីនេះ ជាពាក្យដែលមានន័យថា បានយល់ពីអ្វីមួយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «នាងដេលីឡាបានយល់» (UDB) ឬ «នាងដេលីឡាបានដឹង»។ (សូមមើល: figs_idiom)" }, { "title": "អាថ៌កំបាំងគ្រប់យ៉ាងដល់នាង", "body": "ពាក្យ «គ្រប់យ៉ាង» នៅទីនេះ សំដៅលើអ្វីដែលជាេហតុធ្វើឲ្យលោកសាំសុនខ្លាំង។ របៀបផ្សេងទៀតនៃការបកប្រែៈ «សេចក្តីពិតអំពីហេតុដែលលោកខ្លាំង»។ (សូមមើល: figs_explicit)" }, { "title": "សូមមកម្តងទៀតចុះ ", "body": "នាងដេលីឡាប្រាប់អ្នកដឹកនាំឲ្យមកកន្លែងដែលនាងរស់នៅម្តងទៀត។ កន្លែងដែលនាងរស់នៅខ្ពស់ជាងកន្លែងដែលអ្នកដឹកនាំធ្វើដំណើរមក។ " }, { "title": "យកប្រាក់នៅនឹងដៃមកជាមួយពួកគេផង", "body": "ឃ្លានេះ មានន័យថាពួកកេបានយកប្រាក់មកឲ្យនាង ដូចដែលពួកគេបានសន្យាថានឹងឲ្យនាង ប្រសិនបើ នាងជួយពួកគេចាប់លោកសាំសុនបាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «យកប្រាក់ដែលពួកគេបានសន្យាថាឲ្យនាងមកផង»។ (សូមមើល: figs_explicit)" }, { "title": "នាងបានដាក់ឲ្យលោកសម្រាន្ត", "body": "«នាងបានបានធ្វើឲ្យលោកគេងលក់»។" }, { "title": "លើភ្លៅរបស់នាង", "body": "ពាក្យនេះមានន័យថាលោកគេងដាក់ក្បាលនៅលើភ្លៅរបស់នាង។ ឃ្លានេះអាចនិយាយឲ្យកាន់តែច្បាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដាក់ក្បាលរបស់គាត់លើភ្លៅរបស់នាង»។ (សូមមើល: figs_explicit)" }, { "title": "ភ្លៅ", "body": "ភ្លៅនៅម្តុំជើងខាងលើ ពេលមនុស្សអង្គុយ។ " }, { "title": "សក់ទាំងប្រាំពីររបស់លោក ", "body": "លោកសាំសុនមានមានសក់ក្រងប្រាំពីរនៅលើក្បាលរ​បស់គាត់។ សក់ក្រង់គឺជាសក់ក្រងជាបាច់តូចៗ។ សក់ក្រង់របស់គាត់នៅទីនេះ ពណ៌នាជា «ជាកម្មសិទ្ធិ» របស់ក្បាល់គាត់។ របៀបផ្សេងទៀតនៃការបកប្រែៈ​«មានសក់ក្រងនៅលើក្បាលរបស់ក្បាលរបស់គាត់»។ (សូមមើល: figs_possession)។ " }, { "title": "បង្រ្កាប កម្លាំងរបស់លោក", "body": "«គ្រប់គ្រងលើគាត់» ។" }, { "title": "កម្លាំងរបស់លោកក៏ចេញពីខ្លួនរបស់លោកទៅ", "body": "កម្លាំងរបស់លោកសាំសុននៅទីនេះ ពណ៌នាដូចជាមនុស្សម្នាក់ដែលចាក់ចេញពីគាត់។ របៀបផ្សេងទៀតនៃការបកប្រែៈ «កម្លាំងរបស់គាត់បានចាកចេញពីគាត់» ឬ «លោកលែងមានកម្លាំងទៀត»។ (សូមមើល: figs_personification)" } ]