[ { "title": "ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងជនជាតិអ៊ីស្រាអែលយ៉ាងខ្លាំង", "body": "ព្រះពិរោធរបស់ព្រះអម្ចាស់ត្រូវបានគេពណ៌នាថា ឆេះដូចជាភ្លើង។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអម្ចាស់មានសេចក្តីក្រោធជាខ្លាំងជាមួយនឹងជនជាតិអ៊ីស្រាអែល»។ (សូមមើលៈ figs_metaphor)" }, { "title": "ព្រះអង្គបានប្រគល់ពួកគេទៅក្នុងកណ្តាប់ដៃពួកចោរព្រៃ ដែលប្លន់យកទ្រព្យសម្បត្តិរបស់ពួកគេ", "body": "«ព្រះអង្គអនុញ្ញាតឲ្យចោរព្រៃលួចទ្រព្យសម្បត្តិរបស់ពួកគេ»។" }, { "title": "ព្រះអង្គបានលក់ពួកគេឲ្យទៅខ្មាំងសត្រូវដែលនៅជុំវិញធ្វើជាទាសករ ដូច្នេះហើយពួកគេមិនអាចទប់ទល់នឹងខ្មាំងសត្រូវរបស់ពួកគេបានទៀតទេ", "body": "ព្រះអម្ចាស់បានអនុញ្ញាតឲ្យខ្លាំងសត្រូវ ចាប់យកជនជាតិអ៊ីស្រាអែលធ្វើជាឈ្លើយ និយាយទៅគឺព្រះអង្គលក់ពួកគេឲ្យទៅធ្វើជាឈ្លើយ។ ឃ្លា «មិនអាចទប់ទល់» អាចសិ្ថតនៅក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គអនុញ្ញាតឲ្យពួកខ្មាំងសត្រូវរបស់ពួកគេយកឈ្នះលើពួកគេ ហើយយកពួកគេទៅធ្វើជាឈ្លើយ ហើយពួកគេមិនអាចតទល់នឹងអំណាចរបស់ខ្មាំងសត្រូវឡើយ»។ (សូមមើលៈ figs_metaphor and figs_activepassive)" }, { "title": "ព្រះហស្តរបស់ព្រះអម្ចាស់ទាស់ជាមួយពួកគេ ធ្វើឲ្យពួកគេបរាជ័យជានិច្ច។​", "body": "«ព្រះហស្ត»​ នៅទីនេះ តំណាងឲ្យអំណាចរបស់ព្រះអម្ចាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអម្ចាស់ជួយសត្រូវរបស់ពួកគេឲ្យយកឈ្នះលើពួកគេ»។ (សូមមើលៈ figs_metonymy)" }, { "title": "ពួក​គេ​កើត​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង", "body": "«ពួកគេរងការឈឺចាប់ជាខ្លាំង»" } ]