[ { "title": "លោកសេប៊ូល", "body": "សូមបកប្រែឈ្មោះនេះឲ្យដូចអ្នកបកប្រែនៅក្នុងជំពូក ៩:២៨។" }, { "title": "ឥឡូវនេះ តើពាក្យអំនួតរបស់អ្នកនៅឯណា!", "body": "លោកសេប៊ូសបន្ទោសលោកកាអាល ដោយសំណួរគ្រាមភាសា។ «ពាក្យ» តំណាងឲ្យអ្វីដែលគេនិយាយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកមិនត្រូវនិយាយអួតនៅពេលនេះទេ!» ឬ «អ្នកមិនត្រូវមានមោទនភាពនៅពេលនេះទេ!» (សូមមើលៈ figs_rquestion និង figs_metonymy)។" }, { "title": "អ្នកបាននិយាយថា «តើអប៊ីម៉ាឡេកជាអ្នកណា ដែលយើងគួរបម្រើគេនោះ‍?", "body": "លោកសេប៊ូសបានស្រង់សំដី អំនួតរបស់លោកកាអាលត្រឡប់មកវិញ។ ឃ្លានេះ អាចបកប្រែការស្រង់សំដីដោយប្រយោល។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកដែលនិយាយថា​យើងមិនគួរសម្រាប់លោកអប៊ីម៉ាឡេកទេ»។ (សូមមើលៈ figs_rquestion និង figs_quotations)។ " }, { "title": "តើទាំងនេះមិនមែនជាមនុស្សដែលអ្នកបានស្អប់ទេឬ?", "body": "លោកសេប៊ូលបានជជែកជាមួយលោកកាអាលជាមួយនឹងសំណួរទាំងនេះ។ សំណួរនេះអាចបកប្រែជាសេចក្តីថ្លែង។ របៀបផ្សេងទៀតនៃការបកប្រែៈ «នេះគឺជាមនុស្សដែលអ្នកស្អប់»។ (សូមមើលៈ figs_rquestion)" }, { "title": "បានស្អប់", "body": "«ស្អប់» ឬ «មិនចូលចិត្ត»។" }, { "title": "លោកកាអាល", "body": "សូមបកប្រែឈ្មោះនេះឲ្យដូចអ្នកបកប្រែនៅក្នុងជំពូក ៩:២៦។" }, { "title": "មនុស្សជាច្រើនត្រូវរបួស ហើយដួលស្លាប់", "body": "នេះគឺជាពាក្យប្រៀបធៀប។ របៀបផ្សេងទៀតនៃការបកប្រែៈ «មានមនុស្សជាច្រើនបានស្លាប់ដោយសាររបួស»។ (សូមមើលៈ figs_idiom)" } ]