[ { "title": "តើមិនមានស្ត្រីក្នុងចំណោមកូនស្រីទាំងឡាយនៃសាច់ញ្ញាតិ ឬក្នុងចំណោមប្រជាជនរបស់ឯងទេឬអី? ", "body": "ពួកគេសួរសំនួរនេះដើម្បីស្នើថា ពួកគេរកប្រពន្ធឲ្យលោកសាំសុនពីស្រីក្នុងចំណោមប្រជាជនរបស់គេផ្ទាល់។ សំនួរនេះសរសេរជាប្រយោគមួយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រាកដណាស់ ពិតជាមានស្រី្តនៅក្នុងចំណោមប្រជាជនរបស់អ្នក ដែលអ្នកអាចរៀបការបាន»។ (សូមមើល: figs_rquestion)" }, { "title": "កូនស្រីទាំងឡាយនៃសាច់ញ្ញាតិ ", "body": "ពាក្យ «កូនស្រី» គឺជាពាក្យគួរសម សំដៅលើក្មេងស្រីដែលមិនទាន់រៀបការ។ របៀបផ្សេងទៀតនៃការបកប្រែៈ «មានក្មេងស្រីម្នាក់ដែលមិនទាន់រៀបការនៅក្នុងចំណោមសាច់ញាតិរបស់កូន»។ (សូមមើល: figs_euphemism)" }, { "title": " តើឯងនឹងយកប្រពន្ធពីចំណោមពួកភីលីស្ទីនមិនកាត់ស្បែកនោះឬ?", "body": "សំនួរនេះ សួរដើម្បីស្តីបន្ទោសដល់សាំសុន។ សំនួរនេះអាចសរសេរជាប្រយោគមួួយ។ អ្នកអាចបញ្ជាក់ពីហេតុផលដែលឪពុកម្តាយរបស់លោកសាំសុនមិនចង់ឲ្យគាត់ររៀបការជាមួយសាសន៍ភីលីស្ទីន។ របៀបផ្សេងទៀតនៃការបកប្រែៈ «កូនមិនត្រូវរៀបការជាមួយស្រីសាសន៍ភីលីស្ទីនឡើយ ព្រោះសាសន៍ភីលីស្ទីនមិនថ្វាយបង្គំព្រះអម្ចាស់»។ (សូមមើល: figs_rquestion និង figs_explicit)" }, { "title": "សូមពុកយកនាងឲ្យខ្ញុំ ", "body": "នេះគឺជាប្រយោគមួយ។ លោកសាំសុនទាមទារឲ្យឪពុកម្តាយរបស់លោកទៅនិយាយជាមួយឪពុកម្តាយរបស់ស្រីសាសន៍ភីលីស្ទីនអំពីការរៀបការ។ របៀបផ្សេងទៀតនៃការបកប្រែៈ «សូម​ដណ្តឹង​នាង​នោះ​ឲ្យធ្វើជាប្រពន្ធរបស់​ខ្ញុំ​កុំ​ខាន»។ (សូមមើល: figs_idiom)" }, { "title": " នាងពេញចិត្តខ្ញុំណាស់", "body": "ឃ្លានេះ មានន័យថា លោកសំាសុនគិតថា នាងស្អាតណាស់។ «ខ្ញុំស្រឡាញ់នាងព្រោះនាងស្អាតណាស់» ឬ «នាងស្អាតណាស់»។ (សូមមើល: figs_explicit)" }, { "title": "បញ្ហានេះ", "body": "ឃ្លានេះ សំដៅលើសំណើរបស់លោកសាំសុន ចង់រៀបការជាមួយស្រីសាសន៍ភីលីស្ទីន។ " }, { "title": "សម្រេចចិត្ត ដើម្បីបង្កជម្លោះ", "body": "ពាក្យ «ព្រះអង្គ» សំដៅលើព្រះអម្ចាស់។ " } ]