[ { "title": "ក្រុងយេរូសាឡឹម​ហើយបានវាយយកបានវា", "body": "ពាក្យ «ទីក្រុង» នៅទីនេះ តំណាងឲ្យមនុស្ស។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សដែលរស់នៅក្នុងក្រុងយេរូសាឡឹម ហើយបានយកឈ្នះលើពួកគេ»។ (សូមមើលៈ figs_metonymy)" }, { "title": "ពួកគេបានបំផ្លាញក្រុងនេះ", "body": "ពាក្យ «វា» នៅទីនេះ សំដៅលើទីក្រុងដែលតំណាងឲ្យមនុស្សនៅក្នុងទីក្រុងនោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេបានវាយប្រហារមនុស្សនៅក្នុងទីក្រុងនោះ»។ (សូមមើលៈ figs_metonymy)" }, { "title": "ដោយមុខដាវនិងដុតកម្ទេចដោយភ្លើង។", "body": "«ដោយមុខដាវ»។ ពាក្យ «ដាវ» នៅទីនេះ សំដៅលើដាវ និងអាវុធផ្សេងទៀត ដែលទាហានប្រើនៅក្នុងសមរភូមិ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ជាមួយនឹងដាវរបស់ពួកគេ»​ ឬ «ជាមួយនឹងអាវុធរបស់ពួកគេ»។ (សូមមើលៈ figs_synecdoche)" }, { "title": "កុលសម្ព័ន្ធយូដា បានចុះទៅប្រយុទ្ធ", "body": "វាគឺជារឿងធម្មតាក្នុងការប្រើពាក្យ «ចុះទៅ» គឺសំដៅលើការធ្វើដំណើរចុះពីក្រុងយេរូសាឡឹម។ របៀបផ្សេងទៀតនៃការបកប្រែៈ «កុលសម្ព័ន្ធយូដាបានចេញទៅច្បាំង»។​" }, { "title": "នៅតាមតំបន់ភ្នំ តំបន់ណេកិប", "body": "«នៅភាគខាងត្បូងនៃទីរហោស្ថានយ័រដាន់» (UDB)។" }, { "title": "តំបន់វាលទំនាប", "body": "កូនភ្នំដែលនៅតាមជើងភ្នំ ឬជួរភ្នំ។​" }, { "title": "ទីក្រុងហេប្រុន (ពីដើមក្រុងហេប្រុនមានឈ្មោះថា គារយ៉ាត អើបា)", "body": "នេះគឺជាប្រវត្តិ។ អ្នកខ្លះអានកណ្ឌគម្ពីរនេះលើកទីមួយ ប្រហែលជាធ្លាប់បានឮ គារយ៉ាត អើបា ប៉ុន្តែ មិនបានដឹងថាវាគឺជាទីក្រុងដែលពួកគេហៅថាហេប្រុនដែរ។ (សូមមើលៈ writing_background)" }, { "title": "សេសាយ អំបូរអហីម៉ាន និងអំបូរតាល់ម៉ាយ", "body": "ទាំងបីនេះគឺជាឈ្មោះរបស់អ្នកដឹកនាំរបស់ជនជាតិកាណាននៅហេប្រុន។ អ្នកដឹកនាំម្នាក់ៗតំណាងឲ្យទាហានរបស់ខ្លួន។ របៀបលផ្សេងទៀតនៃការបកប្រែៈ «លោកសេសាយ លោកអហីម៉ាន និងលោកតាល់ម៉ាយ និងទាហានរបស់ពួកគេ»។ សូមមើលៈ translate_names និង​ figs_synecdoche)" } ]