1 line
1.2 KiB
Plaintext
1 line
1.2 KiB
Plaintext
\v 19 ដូច្នេះមេបញ្ជារការបាននិយាយទៅពួកគេឲ្យទៅប្រាប់ព្រះបាទហេសេគាពីអ្វីដែលស្តេចស្រុកអាស្ស៊ីរីថា៖ «តើអ្វីទៅជាប្រភពនៃទំនុកចិត្តរបស់អ្នក? \v 20 អ្នកនិយាយតែពាក្យឥតបានការ និយាយថាមានជំនួយ និងកំលាំងសម្រាប់សង្គ្រាម។ ឥឡូវនេះតើអ្នកទុកចិត្តអ្នកណា? តើអ្នកណាលើកទឹកចិត្តឲ្យអ្នកបះបោរប្រឆាំងនឹងយើង? \v 21 មើលអ្នកទុកចិត្តលើឈើច្រត់ធ្វើពីដើមត្រែងក្រហមនៅស្រុកអេស៊ីប ប៉ុន្តែបើមនុស្សច្រត់លើវា វានឹងមុតដៃ ហើយវានឹងទំលុះដៃ។ អ្នកណាដែលទុកចិត្តលើស្តេចស្រុកអេស៊ីបគឺរបៀបនេះឯង។ |