1 line
1.6 KiB
Plaintext
1 line
1.6 KiB
Plaintext
\v 8 លោកមហាបូជាចារ្យហ៊ីលគីយ៉ាបាននិយាយទៅលោកលោកសាផាន ជាស្មៀនហ្លួងថា៖ «ខ្ញុំបានរកឃើញសៀវភៅក្រិតវិន័យនៅក្នុងដំណាក់របស់ព្រះអម្ចាស់»។ ដូច្នេះលោកមហាបូជាចារ្យហ៊ីលគីយ៉ាបានឲ្យសៀវភៅនោះទៅលោកសាផាន ហើយលោកបានអានវា។ \v 9 លោកសាផានបានចេញទៅ ហើយយកសៀវភៅនោះទៅថ្វាយស្តេច ដោយរាយការណ៍ទៅស្តេចថា៖ «អ្នកបម្រើរបស់ព្រះអង្គបានចំណាយប្រាក់ទាំងអស់ដែលមាននៅក្នុងព្រះដំណាក់ ហើយពួកគេបានប្រគល់ទៅដល់ដៃរបស់អ្នកធ្វើការដែលចាត់ចែងការមើលថែព្រះដំណាក់របស់ព្រះអម្ចាស់»។ \v 10 បន្ទាប់មកលោកសាផានជាស្មៀនហ្លួងបានទូលស្តេចថា៖ «លោកមហាបូជាចារ្យហ៊ីលគីយ៉ាបានប្រគល់សៀវភៅនេះមកទូលបង្គំ»។ បន្ទាប់មកលោកសាផានបានអានថ្វាយស្តេច។ |