1 line
1.4 KiB
Plaintext
1 line
1.4 KiB
Plaintext
\v 8 នៅក្នុងខែទីប្រាំ ក្នុងថ្ងៃទីប្រាំពីរនៅក្នុងខែនោះ ដែលស្ថិតក្នុងឆ្នាំទីដប់ប្រាំបួននៃរាជ្យរបស់ស្តេចនេប៊ូក្នេសាជាស្តេចស្រុកបាប៊ីឡូន លោកនេប៊ូសារ៉ាដានជាអ្នកបម្រើស្ដេចស្រុកបាប៊ីឡូន និងមេពួកអង្គរក្សរបស់លោក បានមកដល់ក្រុងយេរូសាឡឹម។ \v 9 លោកបានដុតកំទេចដំណាក់របស់ព្រះអម្ចាស់ វាំងរបស់ស្តេច និងផ្ទះទាំងអស់នៅក្រុងយេរូសាឡឹម ហើយលោកក៏បានដុតកំទេចអគារសំខាន់ៗទាំងអស់នៅក្នុងក្រុងដែរ។ \v 10 ចំណែកឯជញ្ជាំងជុំវិញក្រុងយេរូសាឡឹមវិញ ពួកទាហានបាប៊ីឡូនដែលស្ថិតនៅក្រោមបញ្ជារបស់មេអង្គរក្សជាអ្នកបំផ្លាញចោល។ |