1 line
1.9 KiB
Plaintext
1 line
1.9 KiB
Plaintext
\v 12 ព្រះបាទយ៉ូសៀសជាស្តេចបានបំផ្លាញអាសនាដែលនៅលើដំបូលបន្ទប់ខាងលើរបស់អហាស់ ដែលស្តេចស្រុកយូដាបានធ្វើ ហើយនឹងអាសនាដែលស្តេចម៉ាណាសេបានសង់នៅក្នុងទីលានទាំងពីីរនៃព្រះវិហ៊ារបស់ព្រះអម្ចាស់។ ព្រះបាទយ៉ូសៀសបានកំទេចរបស់ទាំងនោះជាបំណែក ហើយបានបោះចោលទៅក្នុងជ្រោះកេដូ្រន។ \v 13 ស្តេចបានបំផ្លាញទីខ្ពស់នៅខាងកើតក្រុងយេរូសាឡឹម ខាងត្បូងភ្នំពុករលួយដែលស្តេចសាឡូម៉ូនជាស្តេចស្រុកអ៊ីស្រាអែលបានសង់កន្លែងសក្ការៈទាំងនោះថ្វាយព្រះអាសថារ៉ូត ជាព្រះគួរស្អប់ខ្ពើមនៃជនជាតិស៊ីដូន ព្រះកេម៉ូស ជាព្រះគួរស្អប់ខ្ពើមនៃជនជាតិម៉ូអាប់ ព្រះមីលកូម ជាព្រះគួរស្អប់ខ្ពើមនៃជនជាតិអាំម៉ូន។ \v 14 ស្តេចបានកំទេចសសរថ្មទៅជាបំណែក ហើយបានកាត់បង្គោលរបស់ព្រះអាសេរ៉ា ហើយស្តេចបានដាក់ឆ្នឹងរបស់មនុស្សជំនួសវិញ។ |