1 line
1.9 KiB
Plaintext
1 line
1.9 KiB
Plaintext
\v 24 ស្ដេចស្រុកអាសសេុីរបាននាំប្រជាជនមកពីក្រុងបាប៊ីឡូន ក្រុងគូថា ក្រុងអាវ៉ា ក្រុងហាម៉ាត់ និងក្រុងសេផាវែម ហើយដាក់ពួកគេតាមក្រុងនានាក្នុងស្រុកសាម៉ារី ជំនួសជនជាតិអ៊ីស្រាអែល។ អ្នកទាំងនោះចាប់យកស្រុកសាម៉ារី ហើយរស់នៅតាមក្រុងទាំងនោះ។ \v 25 នៅពេលដែលពួកគេចាប់ផ្តើមមករស់នៅទីនោះ ពួកគេមិនគោរពព្រះអម្ចាស់ឡើយ។ ដូច្នេះព្រះអម្ចាស់បានឲ្យសត្វតោមករកពួកគេ ហើយសំលាប់ពួកគេខ្លះ។ \v 26 ដូច្នេះពួកគេទូលទៅកាន់ស្តេចស្រុកអាសសេុីរថា៖ «ជាតិសាសន៍ដែលព្រះករុណាបាននាំមកពីឆ្ងាយ ហើយបានដាក់នៅតាមក្រុងនានា នៅស្រុកសាម៉ារីមិនដឹងពីការថ្វាយបង្គំព្រះនៅក្នុងទឹកដីនោះទេ។ ដូច្នេះព្រះអង្គបានឲ្យសត្វតោមករកពួកគេ ហើយសត្វតោទាំងនោះបានសំលាប់ប្រជាជននៅទីនោះ ព្រោះពួកគេមិនដឹងពីការថ្វាយបង្គំព្រះនៅក្នុងទឹកដីនោះទេ»។ |