kimhorn_km_2ki_text_reg/10/25.txt

1 line
1.7 KiB
Plaintext

\v 25 បន្ទាប់មកក្រោយពេលដែលលោកយេហ៊ូវបានបញ្ចប់ការថ្វាយយញ្ញបូជា លោកបាននិយាយទៅអ្នកយាមទ្វា និងមេបញ្ជាការថា៖ «ចូរចូលទៅក្នុង ហើយសំលាប់ពួកគេទៅ។ សូមកុំឲ្យនរណាម្នាក់ចេញមកក្រៅឡើយ»។ ដូច្នេះពួកគេបានសំលាប់អ្នកទាំងនោះដោយដាវ ហើយពួកអ្នកយាម និងមេបញ្ជាការបានគ្រវែងអ្នកទាំងនោះចេញក្រៅ ហើយបានចូលទៅក្នុងបន្ទប់ក្នុងបំផុតនៃវិហ៊ារបស់ព្រះបាល។ \v 26 ពួកគេបានអូសសរសរថ្ម ដែលធ្លាប់មាននៅក្នុងវិហ៊ារបស់ព្រះបាលចេញក្រៅ ហើយបានដុតសរសរទាំងនោះ។ \v 27 បន្ទាប់មកពួកគេបានបំផ្លាញសរសររបស់ព្រះបាល ហើយបានបំផ្លាញវិហ៊ារបស់ព្រះបាល ហើយធ្វើជាកន្លែងបន្ទោរបង់រហូតដល់សព្វថ្ងៃ។ \v 28 នេះជារបៀបដែលលោកយេហ៊ូវបំផ្លាញអ្នកថ្វាយបង្គំព្រះបាលចេញពីអ៊ីស្រាអែល។