1 line
1.7 KiB
Plaintext
1 line
1.7 KiB
Plaintext
\v 15 នៅពេលដែលលោកយេហ៊ូវបានចេញពីទីនោះ លោកបានជួបលោកយ៉ូណាដាប់ ជាកូនរបស់លោករេកាបដែលបានមកជួបលោក។ លោកយេហ៊ូវបានទទួលលោក ហើយនិយាយថា៖ «តើចិត្តរបស់លោកនៅជាមួយខ្ញុំឬទេ ព្រោះចិត្តរបស់ខ្ញុំនៅជាមួយលោក»? លោកយ៉ូណាដាប់ឆ្លើយថា៖ «បាទលោក»។ \v 16 លោកយេហ៊ូវនិយាយថា៖ «បើដូច្នេះមែន ចូរហុចដៃមក»។ ដូច្នេះលោកយ៉ូណាដាប់បានហុចដៃរបស់លោកឲ្យលោកយេហ៊ូវ ហើយលោកយេហ៊ូវបានទាញលោកយ៉ូណាដាប់ដាក់លើរទេះជាមួយលោក។ \v 17 នៅពេលលោកបានមកដល់សាម៉ារី លោកយេហ៊ូវបានសំលាប់ពូជពង្សរបស់ព្រះបាទអហាប់ដែលនៅសេសសល់ក្នុងស្រុកសាម៉ារី រហូតដល់លោកបានបំផ្លាញខ្សែរាជរង្សរបស់ព្រះបាទអហាប់ទាំងស្រុង ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលព្រះអង្គមានបន្ទូលតាមរយៈលោកអេលីយ៉ា។ |