kimhorn_km_2ki_text_reg/21/01.txt

1 line
1.7 KiB
Plaintext

\c 21 \v 1 ព្រះបាទម៉ាណាសេបានព្រះជន្មដប់ពីរឆ្នាំនៅពេលដែលស្តេចឡើងគ្រងរាជ្យ ស្តេចគ្រងរាជ្យបានហាសិបប្រាំឆ្នាំនៅក្រុងយេរូសាឡិម។ មាតា​របស់​ស្ដេច​មាន​នាម​ថា ព្រះ‌នាង​ហែប‌ស៊ី‌បា។ \v 2 ស្តេចបានប្រព្រឹត្តអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ ដូចគ្នានឹងរឿងដ៏គួរឲ្យស្អប់ខ្ពើមរបស់ជាតិសាសន៍ដែលព្រះអម្ចាស់បានបណ្តេញចេញពីមុខប្រជាជនអ៊ីស្រាអែលដែរ។ \v 3 ព្រោះស្តេចបានសង់កន្លែងខ្ពស់ៗឡើងវិញ គឺកន្លែងដែលព្រះបាទហេសេគាជាបិតាបានបំផ្លាញចោល ហើយស្តេចក៏បានសង់អាសនាសម្រាប់ព្រះបាល ហើយបានធ្វើបង្គោលព្រះអាសេរ៉ា ដូចព្រះបាទអហាប់ស្តេចស្រុកអ៊ីស្រាអែលបានធ្វើ ហើយស្តេចបានថ្វាយបង្គំផ្កាយគ្រប់ប្រភេទនៅលើមេឃ ហើយថ្វាយបង្គំផ្កាយទាំងនោះ។