kimhorn_km_2ki_text_reg/05/20.txt

1 line
2.0 KiB
Plaintext

\v 20 នៅពេលលោកធ្វើដំណើរបានបន្តិច នៅពេលដែលកេហាស៊ីជាអ្នកបម្រើរបស់លោកអេលីសេជាអ្នកបម្រើរបស់ព្រះអម្ចាស់បាននិយាយមកកាន់ខ្លួនឯងថា៖ «មើល ចៅហ្វាយរបស់ខ្ញុំប្រកែកនឹងលោកណាម៉ាន់ជាអ្នកស្រុកអារ៉ាម ដោយមិនទទួលអំណោយពីដៃរបស់គាត់ ដែលគាត់បានយកមកសោះ។​​ នៅក្នុងព្រះនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ ខ្ញុំសូមស្បថថាខ្ញុំនឹងរត់ទៅតាមក្រោយគាត់ ហើយយករបស់ខ្លះពីគាត់»។ \v 21 ដូច្នេះ កេហាស៊ីបានទៅតាមក្រោយលោកណាម៉ាន់។ នៅពេលដែលលោកណាម៉ាន់ឃើញថាមានអ្នករត់តាមពីក្រោយគាត់ លោកក៏លោតចុះពីរទេះមកជួបអ្នកនោះ ហើយនិយាយថា៖ «តើមានរឿងអ្វី»? \v 22 កេហាស៊ីនិយាយថា៖ «មិនអីទេលោក។ ចៅហ្វាយរបស់ខ្ញុំបានបញ្ជូនខ្ញុំមក ប្រាប់ថា៖ «មើល ឥឡូវនេះមានបុរសពីរនាក់មកពីដំបន់ភ្នំនៃកុលសម្ព័ន្ធអេប្រាអ៊ីម ជាកូនៗរបស់លោកព្យាការិ។ សូមឲ្យប្រាក់ពួកគេមួយដួង និងសំលៀកបំពាក់ពីរបំលាស់ផង»។