kimhorn_km_2ki_text_reg/07/16.txt

1 line
1.1 KiB
Plaintext

\v 16 ប្រជាជនចេញក្រៅ ហើយបានដណ្តើមយកជ័យភណ្ឌនៅក្នុងជំរំរបស់ពួកអារ៉ាម។ ដូច្នេះ ម្សៅមួយរង្វាល់លក់មួយកាក់ និងស្រូវសាលីពីររង្វាល់ក៏ថ្លៃមួយកាក់ដែរ ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់មានបន្ទូលមែន។ \v 17 ស្តេចបានបញ្ជាឲ្យមេទ័ព ដែលជាជំនិតរបស់ព្រះអង្គ ទៅពិនិតមើលទ្វារក្រុង ហើយប្រជាជនបានជាន់គាត់ស្លាប់នៅច្រកចូលក្រុង។ គាត់ស្លាប់ដូចដែលអ្នកបម្រើរបស់ព្រះជាម្ចាស់បាននិយាយមែន គឺអ្នកដែលបាននិយាយនៅពេលដែលស្តេចបានមកជួបគាត់។