1 line
1.6 KiB
Plaintext
1 line
1.6 KiB
Plaintext
\v 25 នៅក្នុងឆ្នាំទីម្ភៃនៃរាជ្យរបស់ព្រះបាទយ៉ូរ៉ាមបុត្ររបស់ព្រះបាទអហាប់ជាស្តេចស្រុកអ៊ីស្រាអែល ព្រះបាទអហាស៊ីយ៉ា ជាបុត្ររបស់ព្រះបាទយេហូរ៉ាមបានឡើងសោយរាជ្យជាស្តេចស្រុកយូដា។ \v 26 ព្រះបាទអហាស៊ីយ៉ា មានព្រះជន្មម្ភៃពីរវស្សាកាលស្តេចឡើងសោយរាជ្យ ស្តេចសោយរាជ្យបានមួយឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា អថាលា ជាកូនស្រីរបស់ព្រះបាទអូមរី ស្ដេចស្រុកអ៊ីស្រាអែល។ \v 27 ព្រះបាទអហាស៊ីយ៉ាបានដើរតាមមាគា៌របស់គ្រួសារអហាប់ ស្តេចបានប្រព្រឹត្តអាក្រក់ចំពោះព្រះនេត្ររបស់ព្រះអម្ចាស់ ដូចដែលគ្រួសាររបស់អហាប់បានធ្វើដែរ ព្រោះព្រះបាទអហាស៊ីយ៉ាជាបុត្រសន្និសារបស់គ្រួសារអហាប់។ |