1 line
1.2 KiB
Plaintext
1 line
1.2 KiB
Plaintext
\v 34 ព្រះចៅផារោននេកោបានលើកព្រះបាទអេលាគីម ជាបុត្ររបស់ព្រះបាទយ៉ូសៀស ឲ្យស្នងរាជ្យរបស់បិតាទ្រង់ ហើយដូរនាមថា យេហូយ៉ាគីមវិញ។ ប៉ុន្តែព្រះចៅផារ៉ោននាំយកព្រះបាទយ៉ូអាហាស់ទៅជាឈ្លើយនៅស្រុកអេស៊ីប ហើយព្រះបាទយ៉ូអាហាស់បានសុគតនៅទីនោះ។ \v 35 ព្រះបាទយេហូយ៉ាគីមបានថ្វាយប្រាក់ និងមាសដល់ស្តេចផារោន។ ដើម្បីបំពេញតម្រូវការរបស់ព្រះចៅផារោន ព្រះបាទយេហូយ៉ាគីមបានប្រមូលពន្ធដី ហើយបង្ខំឲ្យមនុស្សដែលរស់នៅលើទឹកដីនោះបង់ប្រាក់ និងមាសតាមទ្រព្យរបស់ពួកគេ។ |