kimhorn_km_2ki_text_reg/23/08.txt

1 line
1.2 KiB
Plaintext

\v 8 ព្រះ‌បាទ​យ៉ូសៀសបាននាំពួកបូជាចារ្យទាំងអស់ចេញពីក្រុងនៃស្រុកយូដា ហើយបានបំផ្លាញទីខ្ពស់ៗដែលជាកន្លែងដែលពួកបូជាចារ្យបានដុតគ្រឿងក្រអូប ចាប់ពីក្រុង​កេបា​រហូត​ដល់​បៀរ‌សេ‌បា។ ស្តេចបានបំផ្លាញទីទួលនៅមាត់ទ្វារចូលទៅ​ទ្វារ​លោក​យ៉ូស្វេ (ជា​អភិ‌បាល​ក្រុង) នៅខាងឆ្វេងនៃទ្វារក្រុង។ \v 9 ទោះបីជាពួកបូជាចារ្យទាំងអស់នោះមិនត្រូវបានអនុញ្ញាត្តឲ្យបម្រើនៅអាសនារបស់ព្រះអម្ចាស់នៅក្រុងយេរូសាឡឹមក៏ដោយ ក៏ពួកគេបរិភោគនំប័ុងពីក្នុងចំណោមបងប្អូនរបស់ពួកគេដែរ។