kimhorn_km_2ki_text_reg/15/13.txt

1 line
1.1 KiB
Plaintext

\v 13 ព្រះ‌បាទ​សាលូម ជា​កូន​របស់​លោក​យ៉ាបេស ចាប់ផ្តើមឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល នៅ​ឆ្នាំ​ទី​សាម‌សិប​ប្រាំ‌បួន នៃ​រជ្យរបស់​ព្រះ‌បាទ​អូស្យ៉ាស ជា​ស្ដេច​ស្រុក​យូដា ទ្រង់​សោយ​រាជ្យ​បាន​មួយ​ខែ នៅ​ក្រុង​សាម៉ារី។ \v 14 លោក​មណា‌ហិម ជា​កូន​របស់​លោក​កាឌី បាន​ឡើង​ពី​ក្រុង​ធើសា​មក​ក្រុង​សាម៉ារី។ នៅទីនោះ លោកបានវាយប្រហារ​ព្រះ‌បាទ​សាលូម ជាកូនរបស់លោកយ៉ាបេសនៅក្រុងសាម៉ារី។ លោកក៏សម្លាប់ស្តេច ហើយឡើង​សោយ​រាជ្យ​ជំនួស។​