kimhorn_km_2ki_text_reg/18/16.txt

1 line
1.9 KiB
Plaintext

\v 16 បន្ទាប់មកព្រះបាទហេសេគាគាស់មាសពីទ្វារព្រះវិហារបស់ព្រះអម្ចាស់ និងមាសដែលបានពាសលើសសរ ស្តេចបានប្រគល់មាសទាំងនោះដល់ស្តេចស្រុកអាសសេុីរ។ \v 17 ប៉ុន្តែស្តេចស្រុកអាសសេុីរបានចាត់​មេ‌ទ័ព មេ​បញ្ជា‌ការ និង​រាជ‌បម្រើ​ផ្ទាល់​របស់​ស្ដេច ពី​កន្លែង​បោះ​ទ័ព​នៅ​ឡាគីស ដើម្បីទៅជួបស្តេចហេសេគានៅក្រុងយេរូសាឡឹម។ ពួកគេធ្វើដំណើរតាមផ្លូវ ហើយមកដល់ខាងក្រៅក្រុងយេរូសាឡឹម។ ពួកគេបានមកដល់ព្រែកជីកនៃអាងខាងលើ នៅលើផ្លូវធំក្បែរចំការរបស់អ្នកជ្រលក់ពណ៌ ហើយឈរនៅក្បែរនោះ។ \v 18 នៅពេលដែលពួកគេស្រែកហៅព្រះបាទហេសេគាលោក​អេលា‌គីម ជា​កូន​របស់​លោក​ហ៊ីល‌គីយ៉ា ដែល​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​ព្រះ‌បរម​រាជ​វាំង បាន​ចេញ​ទៅ​ជួប​ពួក​គេ ដោយ​មាន​លោក​សេបណា ជា​ស្មៀន​ហ្លួង និង​លោក​យ៉ូអា កូន​របស់​លោក​អេសាភ ជា​អ្នក​នាំ​ពាក្យ​របស់​ស្ដេច​ទៅ​ជា​មួយ​ផង។