kimhorn_km_2ki_text_reg/13/03.txt

1 line
1.5 KiB
Plaintext

\v 3 កំហឹងរបស់ព្រះអម្ចាស់បានបញ្ឆេះប្រឆាំងនឹងអ៊ីស្រាអែល ហើយព្រះអង្គប្រគល់ពួកគេទៅក្នុងកណ្តាប់ដៃរបស់ព្រះបាទហាសែលស្តេចស្រុកស៊ីរី និងទីក្នុងកណ្តាប់ដៃរបស់ព្រះបាទបេនហាដាដជាបុត្ររបស់ព្រះបាទហាសែលជាបន្តបន្ទាប់។ \v 4 ដូច្នេះ ព្រះ‌បាទ​យ៉ូអា‌ហាសក៏ទូលអង្វរទៅព្រះអម្ចាស់ ហើយព្រះអម្ចាស់បានស្តាប់ការទូលអង្្វររបស់ស្តេច ដោយសារព្រះអង្គឃើញស្តេចស្រុក​ស៊ីរី​ជិះ‌ជាន់​សង្កត់‌សង្កិន​ពួកគេ។ \v 5 ដូច្នេះ ព្រះអម្ចាស់បានប្រទានអ្នកសង្គ្រោះដល់អ៊ីស្រាអែល ហើយពួកគេក៏បានរួចខ្លួនពីពួកអារ៉ាម ហើយប្រជាជនអ៊ីស្រាអែលចាប់ផ្តើមរស់នៅក្នុងផ្ទះរបស់ពួកគេផ្ទាល់ដូចដែលពួកគេធ្លាប់រស់នៅពីមុន។